អីយ៉ា!! អាពាហ៍ពិពាហ៍មួយរបស់កូនមហាសេដ្ឋីនៅប្រទេសចិន កូនក្រមុំស្រោបមាសទាំងគីឡូៗហើយ
-

ប្រទេសចិនៈ អាពាហ៍ពិពាហ៍មួយរបស់កូនមហាសេដ្ឋីនៅប្រទេសចិន កំពុងតែធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការណ៏ភ្ញាក់ផ្អើល ដោយសារតែអាពាហ៍ពិពាហ៍ដ៏អស្ចារ្យរបស់កូនមហាសេដ្ឋីមួយនេះ ធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយកូនក្រមុំដែលពាក់មាស់ស្រោចខ្លួនទម្ងន់ជាង១គីឡូក្រាមឯណោះ។

អាពាហ៍ពិពាហ៍មួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែកចាយបន្តគ្នាពាស់ពេញតែម្តង ដោយអ្នកខ្លះលើកឡើងថា ដឹងថាការរួចមិនចំាបាច់រកស៊ីអីទេព្រោះមានម្ល៉េះហើយនោះ។ យ៉ាងណានេះជាភ័ព្វសំណាងរបស់មនុស្សម្នាក់ៗដែលបានសាងមកពីអតីតមក គេមានបានប៉ុណ្ណេះមិនដឹងថាគេសាងមកយូប៉ុណ្ណានោះទេ ចំណែកយើងវិញត្រូវតែរីករាយនៅអ្វីដែលយើងមានទៅនោះនឹងធ្វើឱ្យជីវិតយើងមានក្តីសុខហើយ៕
ប្រភពៈ ណុត