ចេញ MV ហើយ...ជីវិតមនុស្សគ្រប់គ្នាខ្លីណាស់ ហេតុអីពេលសប្បាយមានតិចជាងការឈឺចាប់បែបនេះ...(មានវីដេអូ)
-

តារាសម្រៀងប្រុសលោក​ នីកូ របស់ផលិតកម្មរស្មីហង្សមាស ហាក់មានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយសារបទចម្រៀងរបស់លោក មានការផ្ទុះបំផុតក្នុងបទចម្រៀង "ចូកមួយ"។

ក្រោយពីមានបទចម្រៀងផ្ទុះជាបន្តបន្ទាប់ តារារូបនេះក៏មានបទចម្រៀងជាច្រើនទៀត តែពេលនេះ​លោកក៏បានចេញ MV ក្នុងបទចម្រៀង "ថ្ងៃត្រូវបែក"។
ក្នុងបទចម្រៀងមួយបទនេះ ហាក់បង្ហាញពីការឈឺចាប់របស់បុរសម្នាក់ ដែលបាត់បង់ស្នេហា ដូចបាត់បងអ្វីគ្រប់យ៉ាង ចុងក្រោយពិភពលោកនេះ ក៏នៅតែខ្វះភាពកក់ក្តៅចំពោះរូបលោកដដែល។
លោកក៏បានលើកឡើងថា "ជីវិតមនុស្សគ្រប់គ្នាខ្លីណាស់ មិនទៀងទាត់ទេ! មានរឿងអីត្រូវប្រាប់ ត្រូវត្រូវបកស្រាយ ត្រូវសុំទោស គួរប្រាប់គ្នា! កុំទុកព្រោះយើងមិនប្រាកដថាថ្ងៃស្អែកយើងមានឱកាសនោះទេ! "។
មានវីដេអូ៖ ប្រភព៖ Rasmey Hang Meas