តោះបងប្អូន មករៀនរបៀបធ្វើគីមឈី ជាមួយខ្ញុំអត់.....(មានវីដេអូ)
-

ពុកម៉ែ បងប្អូន ប្រហែលជាបានស្គាល់ហើយនៅប្រភេទអាហារមួយដែលកូរ៉េ ចូលចិត្តបំផុតនោះគឺ គីមឈី គីមឈីជាប្រភេទអាហារមួយដែលប្រើបាន ទៅលើមុខម្ហូបគ្រប់ប្រភេទទៅតាមចំណង់ចំនូលចិត្ត របស់អ្នកញាុំ ។ ថ្ងែនេះយើងខ្ញុំសូមនាំ បងប្អូន មកមើលនៅរបៀបធ្វើគីមឈី ថាតើមានគ្រឿងអ្វីខ្លះ ? គ្រឿងផ្សំគីមឈី (Kimchi) ផ្លែប៉ោម ការ៉ុត ឆៃថាវ ស្លឹកខ្ទឹម ខ្ទឹមបារាំង ខ្ទឹមស ខ្ញីមួយដំ និងស្ពៃក្ដោបមួយដំ ម្ទេសហុយ ស្ករអំពៅ ទឹកត្រី ម្សៅដំណើប របៀបធ្វើៈ ហានស្ពៃក្ដោបជាកង់ៗ រួចយកទៅលាងទឹកអោយស្អាតហើយ រួចយកមកច្របល់ជាមួយអំបិល បន្ទាប់ពីរនេះហើយទុកវារយះ ២ម៉ោងហើយច្របល់ម្ដងទៀត ។ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នាអ្នកនិងបានដឹងថាពីររៀបធ្វើគីមឈី កុំភ្លេចស៊ែរអោយមនុស្សជាទីស្រលាញ់បានដឹងផង ។

ប្រភពៈ ណុត