អាណិតណាស់!! អំពើហឹង្សាក្នុងគ្រួសារយ៉ាងឃោឃៅបំផុតដាក់ស្រ្តីដែលជាប្រពន្ធមើលទៅពិតជាខ្លោចផ្សារខ្លាំងណាស់
ភ្នំពេញ៖ អ្នកណាៗក៏តែងតែប្រាថ្នាចង់ជួបសុភមង្គល សេចក្ដីសុខ ចេះស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ក្នុងក្រុមគ្រួសារ ពិសេសក្តីសុខពីបុរសជាស្វាមី ។ ប៉ុន្តែផ្ទុយស្រឡះ មិនមែនសុទ្ធតែទទួលបានដូចការរំពឹងទុកឡើយ ទោះជាយ៉ាងលើបណ្ដាញសង្គមហ្វេសប៊ុកមួយបានទម្លាយរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីការប្រើអំពើហឹង្សាក្នុងគ្រួសារយ៉ាងឃោឃៅបំផុតដាក់ស្រ្តីដែលជាប្រពន្ធមើលទៅពិតជាខ្លោចផ្សារខ្លាំងណាស់។
មើលឃើញរូបភាពដ៏មហាខ្លោចផ្សារបែបនេះ ដែលកើតឡើងលើស្រ្តី ក្រោមស្នាដៃស្វាមីដូចការផ្សព្វផ្សាយនោះ ក៏មានសារជាច្រើនលើកឡើងនៅលើបណ្តាញសង្គមដែលបានពោលថា មនុស្សស្រីមួយចំនួនបែរជាទទួលរងនូវទណ្ឌកម្មពីមនុស្សដែលយើងស្រលាញ់ លះបង់សម្រស់ខ្លួនឯង សេរីភាពខ្លួនឯង ដើម្បីគ្រួសារគេ តែបានមកវិញ ស្លាកស្នាមពេញទាំងដងខ្លួន ឈឺចាប់ទាំងចិត្តឈឺទាំងកាយ។ តើយុត្តិធម៌មានទេសម្រាប់ស្រ្តីដែលលះបង់គ្រប់បែប ហើយបែរជាទទួលរងនូវរូបភាពឈឺចាប់បែបនេះទេ ក្នុងនាមជាប្ដីគួរណាស់តែស្រលាញ់ប្រពន្ធ និងប្រើពេលវេលានៅជាមួយគ្នាអោយបានច្រើន គ្រួសារនីមួយជៀសមិនផុតពីរពាក្យសម្ដីឈ្លោះប្រកែកគ្នានោះទេ តែទោះជាយ៉ាងណាគួររៀនប្រើចិត្តអត់ធ្មត់ អោយបានច្រើនទើបមិនមានរឿងនៅក្នុងគ្រួសារ ។ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។