ភ្នំពេញ៖ (ព័ត៏មានបឋម) ផ្ទុះការតវ៉ាមុខក្រសួងដែនដី មានការប៉ះទង្គិច ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ការប៉ះទង្គិចនេះ មិនមានការប្រើអំពើហិង្សានោះទេ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ តំណាង៣០២គ្រួសារ មកពីភូមិជីខ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ បានប៉ះទង្គិចជាមួយក្រុមសមត្ថកិច្ច នៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ បើទោះបីជាមានជាអាជ្ញាធរហាមឃាត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែក្រាញ់ននៀលតវ៉ាមុខក្រសួង ស្រែកសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងដែនដី ដោយមានការលើកបដា កាន់រូបសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រះឆាយាល័ក្ខព្រះមហាក្សត្រ សម្តេចម៉ែ និងសម្តេចឪ។ ក្រុមប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនត្រឡប់ទៅខេត្តវិញទេ បើមិនមានដំណោះស្រាយ៕
ប្រភព៖ ហេងលី