តោះមកមើលចោលហែកគុកនៅប្រទេសឡាវ មានអីចង់អស់សំណើចដែលតើ....(មានវីដេអូ)
-

ប្រទេសឡាវៈ​ មានហេតុការណ៏ភ្ញាក់ផ្អើលមួយកើតឡើង នៅក្នុងរាជធានីរបស់ប្រទេសឡាវ ដោយអ្នកទោសប្រើវិធីចោះជញ្ចាំងបន្ទប់ទឹកជាប្រហោងហើយលូនគេចចេញទៅ ។ ក្រោយមកអ្នកទោសនោះក៏ឡើងជញ្ចាំងខាងក្រោយចេញពីគុកដុងសាក់វ៉ាត កន្លែងឃុំឃាំងក្នុងក្រុងស៊ីឡាតតាក់ណាក ។ ការិយាល័យពត៌មានប្រទេសឡាវបានរាយការណ៍ថា កើតមានហេតុការណ៍អ្នកទោសហែកគុកនៅក្រុងស៊ីឡាត់តាក់ណាក ។ សម្រាប់អ្នកទោសដែលហែកគុកចេញទៅមានសរុបទាំងអស់ ១១នាក់ ចែកចេញជាអ្នកទោសរឿងក្ដីញៀនថ្នាំ អ្នកទោសជួញដូរអាវុធសង្គ្រាម អ្នកទោសក្ដីធ្វើបាបរឿងកាយ គ្រប់គ្រងអាវុធសង្គ្រាម និងអ្នកទោសក្ដីលួចទ្រព្យសម្បត្តិ ។ តាមរយៈហេតុការណ៍ខាងលើកាមេរ៉ាសុវត្ថិភាពនៅក្នុងគុកបានចាប់យករូបភាពបាន ពេលនេះប៉ូលីសកំពុងតាមដានចាប់ខ្លួនអ្នកទោសមកវិញដើម្បីយកមកដំណើរការតាមច្បាប់ ៕

ប្រភពៈ​ ព័ត៌មានពីនេះពីនោះ