គួរហៅយ៉ាងណាទើបសម...ឪពុកចុងចាប់រំលោភកូនស្រី រហូតបានសម្រេចចំនួន៣ដង ទើបត្រូវសមត្ថកិច្ចវាយខ្នោះជាប់....
-

កណ្តាល៖ ឳពុកចុងចាប់រំលោភកូនស្រីអាយុ៨ឆ្នាំ រហូតបានសម្រេច ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតនាងបាននិយាយរឿងរ៉ាវទាំងនេះប្រាប់ អ្នកជិតខាងរួចបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនគរបាលដើម្បីឃាត់ ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង ១និង៣០នាទី នៅចំណុចភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

កុមារីរងគ្រោះឈ្មោះ ជ.ម ភេទស្រីអាយុ៨ឆ្នាំ មានទីលំនៅស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហង្ស វ៉ន ហៅតួ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ។ នគរបាលបានប្រាប់ថា រឿងរ៉ាវ ចាប់រំលោភកុមារីដែលជាកូនចុងនេះ គឺកើតឡើងតាំងពីចុងឆ្នាំ២០១៧មកម៉្លេះ ជនសង្ស័យនិង ប្រពន្ធមានកូនបង្កើត និងកូនចុងបាននាំគ្នា ទៅដើររើសអេតចាយ នៅក្រុងភ្នំពេញជិតវត្តមហាមន្រ្តី ឆ្លៀតពេលដែលប្រពន្ធ ដើររើសអេតចាយ បាត់ ជនសង្ស័យដែលជា ឪពុកចុងបាននាំជនរងគ្រោះ ចូលក្នុងចេតិយ ក្នុងវត្តមហាមន្រ្តីហើយ បានចាប់ស្រាតខោ ជនរងគ្រោះរួចធ្វើ សកម្មភាព ចាប់រំលោភជនរងគ្រោះរហូត បានសម្រេចចំនួន១លើក និងបានគំរាមមិន អោយប្រាប់ម្តាយទេ។ នៅថ្ងៃទី៧ខែមេសាឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩មុនចូលឆ្នាំខ្មែរ ជនសង្ស័យបាននាំជនរងគ្រោះ ជាកូនចុងដើរទៅក្បែរផ្ទះចាស់ ដែលគេធ្វើទុកចោល នៅក្បែរព្រៃខាងក្រោយ ភូមិហើយបាននិយាយលួងលោម ធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះបាន សំរេចម្តងទៀត។ លុះមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២០ជាង ឆ្លៀតពេលដែលប្រពន្ធ មិននៅផ្ទះ ដើរទៅមើលគេលេងបៀរ បាត់ជនសង្ស័យ ក៏បានចូលទៅក្នុងផ្ទះខ្លួន ហើយឃើញជនរងគ្រោះ កំពុងដេកលើគ្រែជាមួយប្អូនៗខ្លួន បានស្ទាបអង្អែលជនរងគ្រោះ ហើយចាប់ស្រាតខោជនរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសំរេចម្តងទៀត។ រហូតដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨វេលាម៉ោង៨ព្រឹកជនរងគ្រោះ បានទៅលាងចានអោយឈ្មោះ ផាន់ លក្ខិណា ភេទស្រីនៅក្នុងភូមិ ជាមួយ ហើយខ្លួនក៏បាននិយាយរៀបរាប់ប្រាប់ឈ្មោះ ផាន់ លក្ខិណា ពីសកម្មភាពឪពុកចុងឈ្មោះ ហង្ស វ៉ន ហៅ តួ ចាប់រំលោភខ្លួនបាន សម្រេចចំនួន៣ដង បន្ទាប់មកឈ្មោះផាន់ លក្ខិណា ដែលជាអ្នកជិតខាងក៏បាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចប៉ុស្តិ៍ នគរបាលភ្នំបាតតែម្តង។ បន្ទាប់មកកម្លាំងជំនាញបាន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលភ្នំបាត ចុះទៅកន្លែងកើត ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ ប្រភព៖​ ហេងលី