ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួស យ៉ាងធ្ងន់ធ្ងរ
-

កំពង់ស្ពឺ៖ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ផ្លូវ៥១ចំណុច ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ប្រុស រស់ភេទស្រីអាយុ១៩ ឆ្នាំនៅភូមិពីងពង់ឃុំ ដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របូសធ្ងន់ ជិះ ម៉ូតូម៉ាកគុបជ្រុងC90ពណ៌ខៀវ ផ្លាកលេខ1FH0314ភ្នំពេញ ,ជនរងគ្រោះម្នាក់ទៀតឈ្មោះ សេង សុខឃាង ភេទប្រុសអាយុ ១៩ ឆ្នាំនៅភូមិគោកចាន់ទី សង្កាត់កូនគ្រាលក្រុងសំរោងខេត្ត ឧត្តរមានជ័យ របួសធ្ងន់ ម៉ូតូម៉ាក ហុងដា C125ពណ័ខ្មៅផ្លាកលេខ 1A9647ឧត្តរមានជ័យ បណ្ដាលអោយរង របួសនិងខូចខាត ។
ម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកឧដុង្គ ៕
ដោយ៖ បុណ្យ