ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែត នៅចំណុចស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
ជនរងគ្រោះមានឈ្មោះ ងួន ចាន់វុទ្ឋី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៧៩ស្ទួន ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ប្រភពពីបងស្រីដដែលបន្តថា កាលវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែ ឧសភា ប្អូនប្រុសរបស់គាត់បានមកលេង ហើយចុះហែលទឹកទន្លបាសាក់ ក្រោយមកមានអ្នក ជិតខាងមកប្រាប់ថា ប្អូនខ្ញុំលង់ទឹកលិចបាត់ហើយ ក្រោយមកក៏ប្រញាប់ ប្រញាល់មកមើល និងអោយប្រជាពលរដ្ឋជួយរាវរក តែរកមិនឃើញ ។ លុះព្រឹកឡើងអ្នកនេសាទត្រី ប្រទះឃើញនៅខាងទន្លេកោះពេជ្រ ហើយឲ្យអ្នកនេសាទ អូសកមកច្រាំងទន្លេកោះពេជ្រ សពយកមកលើគោក ឲ្យសមត្ថកិច្ចពិនិត្យកោសល្យវិច្ឆ័យ ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ រដ្ឋ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។