បុរសម្នាក់ត្រូវបានបាត់បង់ម៉ូតូមួយគ្រឿង បន្ទាប់ពីចាក់សាំងរួច
-

ខេត្តស្វាយរៀង៖ កាលពីព្រឹងថ្ងៃទី១៧នេះ បុរសម្នាក់បានយកម៉ូតូទៅចាក់សាំងនៅការ៉ាស់មួយកន្លែង​ ពេលចាក់សាំងរួចហើយ បញ្ឆេះ​ស្រាប់តែឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆេះតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ មិនស្គាល់ឈ្មោះបានជិះម៉ូតូ១គ្រឿង ម៉ាកក្លីច មកចាក់សាំងនៅការ៉ាស់របស់គាត់ ចំនួន១ពេញរេសាវ័រ ក្រោយចាក់សាំងរួច ម្ចាស់ម៉ូតូក៏បានបញ្ឆេះម៉ូតូចេញគោលដៅ គឺទៅលេងផ្ទះនៅស្រុកកោះធំ ខេត្តកណ្តាល តែគួរឲ្យសោកស្តាយនៅពេលដែលបញ្ឆេះម៉ូតូ ស្រាប់តែមានភ្លើងឆេះចេញពីខាងក្រោមកែប ធ្វើឲ្យម្ចាស់ម៉ូតូភ័យពេករត់ចោលម៉ូតូ នៅពេលនោះម្ចាស់ការរ៉ាស់សាំងឃើញក៏បានទៅរួញម៉ូតូចេញពីការរ៉ាស់ ព្រោះខ្លាចឆ្លងឆេះការរ៉ាស់សាំងរបស់គាត់ ទៅជិតថ្នល់បណ្តាលឆេះខ្ទេចសល់តែឆ្អឹងម៉ូតូទទេ។ ករណីនេះ មិបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
ដោយ៖ ក្តី