សុំអង្វរសម្ដេចតេជេា ហ៊ុនសែនមេត្តាជួយដល់គ្រួសាររងគ្រោះនេះផងរយះពេល ១០​ ខែហើយសំនុំឃាតកម្មរំលោភមួយនេះ បែរជាឃាតករនៅក្រៅគុកទៅវិញ..
-

សម្ដេច អគ្គមហាសេនាបតីតេជេា ហ៊ុនសែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពជា គ្រួសារខ្ញុំបាទមានទុក្ខយ៉ាងធំ អង្វរសុំអេាយ សម្ដេច ជួយ??? 02.08.2017 ក្មួយស្រីខ្ញុំបានជិះតាក់សុីពី ព្រះវិហា ទៅធ្វេីការនៅក្រុងបាវិត ហេីយត្រូវបានអ្នកបេីកតាក់សុី រំលេាបសំលាប់យ៉ាងព្រៃផ្សៃ 08.08.2017 សមត្តកិច្ចខេត្តស្វាយរៀងបានចាប់បាននាក់បេីកតាក់សីុ2នាក់ ទី1ឈ្មេាះ ផ្លេក សូនី ហៅមន្នី មានអាយុ32ឆ្នាំ ទី2ឈ្មោះ ឆឺយ សុជាតិ មានអាយុ36ឆ្នាំ មកដល់ពេលនេះ17.05.2018 គឺ10ខែហេីយតុលាកាខេត្តស្វាយរៀងនៅមិនទាន់កាត់ទោសវាទេ ហេីយអ្វីដែលសំខាន់នោះ រយន្ដLexus300 2AL4238ដែលត្រូវជារបស់ឈ្មោះផ្លេក សូនីហៅមន្នីនេះ ពេលនេះត្រូវបានគេដកយកទៅលក់បាត់ហេីយ មិនត្រឹមតែប៉ុននឹងទេវាបានរកមេធាវី កាពាក្តី មេធាវីខាងឈ្មោះ ផ្លេក សូនី ហៅមន្នីនេះបានសុំពន្យាពេលកាត់ទោសអស់ពីដងហេីយ ដោយលេាកមេធាវីវាឆ្លេីយថាភស្តុតាងមិនគ្រប់គ្រាន់ សូម សម្ដេច ជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង កុំអោយមនុស្សអាក្រក់ដូចវារួចពីសំណាញ់ច្បាប់អី???។

គួរបញ្ជាក់ថាៈ ឃាតកម្មរំលោភសម្លាប់បុគ្គលិក កាស៊ីណូ «Good Luck» ក្នុងក្រុងបាវិត, ក្រោយសួរចម្លើយជនដៃដល់ទាំង២នាក់ ក៏ធ្លាប់រំលោភសម្លាប់នារីវៀតណាមម្នាក់ កាលពីអំឡុងខែមេសាកន្លងទៅផងដែរ
ជនសង្ស័យជាឃាតកទាំង២នាក់ ដែលបានរំលោភសម្លាប់នារីបុគ្គលិក នៅកាស៊ីណូ «Good Luck» ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាពបាន១សប្ដាហ៍ ស្រាប់តែធ្លាយរឿងឃាតកម្មដូចគ្នានេះ កាលពីអំឡុងខែមេសា ឆ្នាំ២០១៧កន្លងទៅ ដោយពួកគេបានរំលោភ ហើយសម្លាប់នារី ជនជាតិវៀតណាមម្នាក់ នៅសង្កាត់បាទី ក្រុងបាវិត (មានរបាយការណ៍លម្អិត នៅខាងក្រោម)។
នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យជាឃាតក មុខរបរជាអ្នករត់តាក់ស៊ី ភ្នំពេញ-ស្វាយរៀង ត្រូវបានស្នងការ នគរបាលខេត្ត យកទៅបង្ហាញមុខ ជាសាធារណៈមុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់វិធានការបន្ដតាមផ្លូវច្បាប់។ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្លាំងនគរបាល នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង និងកម្លាំងនគរបាលខេត្តស្វាយរៀង រួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជាបន្ដបន្ទាប់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧​ ដោយជនសង្ស័យ ឆឺយ សុជាតិ ត្រូវចាប់ខ្លួននៅក្រុងបាវិត នាពេលព្រឹក និងជនសង្ស័យ ផ្លេក សូនី ត្រូវចាប់ខ្លួននៅពេលរសៀល ក្នុងរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែត លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្រៅពីបានរៀបរាប់ពីដំណើរដើមទង និងហេតុការណ៍លម្អិត នៃអំពើឃាតកម្ម រំលោភសម្លាប់ ទៅលើនារីរងគ្រោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ លោកស្នងការក៏បានអះអាង ទៀតថា ជនសង្ស័យទាំង២នាក់នេះ ក៏ធ្លាប់ធ្វើសកម្មភាពរំលោភសម្លាប់ទៅលើនារី ជនជាតិវៀតណាមម្នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដែលរូបភាព នៃការប្រព្រឹត្តអំពើឃាតកម្មនេះ មានភាពប្រហាក់ប្រហែលគ្នា ទាំងការដេកស្លាប់អាក្រាតកាយ របស់នារីរងគ្រោះ, ទីតាំងសម្លាប់ចុះពីថ្នល់ជាតិនៅក្រុងបាវិត, ដេកស្លាបមានវត្ថុរឹងសង្កត់ពីលើក្បាលដូចគ្នា ដែលជាករណីរំលោភសម្លាប់។
ប្រភពៈ បង វី