ពិតជាកូនល្អមែន...តារាចម្រៀង លោក ឆន សុវណ្ណារាជ ថ្ងៃនេះចូលទៅរបស់សំណព្វចិត្តរបស់ម៉ាក់...
-

ភ្នំពេញ៖ តារាប្រុសលោក ឆន​ សុវណ្ណារាជ ជាតារាចម្រៀងប្រចាំរស្មីហង្សមាស បានរៀបរាប់ថា "អរុណសួស្តីបាទ ថ្ងៃនេះរវល់ទាំងព្រហាមហ្មងញ៉ុម បន្ទាប់ពេលហើយការងារក៏ឆ្លៀតចូលផ្សារធំថ្មីទិញរបស់សំណន្វចិត្តរបស់ម៉ាក់ ខានដើរចូលមកទីនេះទិញរបស់ញាំអោយម៉ាក់ជិត10ឆ្នាំហើយធ្លាប់តែប្រើគេអោយមកទិញអោយគាត់ដល់ថ្ងៃមកខ្លួនឯងម្តង មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់បានធ្វើរឿងមួយនេះសំរាប់គាត់ ស្តាប់មើលទៅវាគ្រាន់ជារឿងមួយដ៏សាមញ្ញទេមែនអត់? ប៉ុន្តែរឿងមួយនេះវាមានន័យណាស់សំរាប់ខ្ញុំនឹងម៉ាក់"។

នៅក្នុងនោះផងដែរ ក៏មានអ្នកខមិនជាច្រើន បានចូលទៅខមិន ហើយរៀបរាប់ថា " ប្អូនរាជជាកូនល្អ ភាពកត្តញ្ញូជាមួយអ្នកមានគុណរបស់ប្អូនជាគំរូដ៍ល្អសំរាប់fen ដែលត្រូវយកគំរូតាម សំរាប់បងអ្វីដែលប្អូនបានប្រតិបត្តិចំពោះអ្នកមានគុណរបស់ប្អូនត្បិតតែសាមញ្ញ ប៉ុន្តែបងយល់ថាក្នុងចិត្តអ៊ុំស្រីគាត់មានអារម្មណ៍កក់ក្តៅហើយសប្បាយរីករាយខ្លាំងណាស់ ព្រោះអ្វីដែលប្អូនបានធ្វើវាបង្ហាញពីការយកចិត្តទុកដាក់ មើលថែរ ផ្តល់ក្តីស្រលាញ់ចំពោះគាត់ បងសូមជូនពរអោយប្អូនជួបតែសេចក្តីសុខចម្រើនរហូតទៅ"។
ប្រភព៖ Chhorn Sovannareach