គណៈអភិបាលខណ្ឌមានជ័យចុះសួរសុខទុក្ខតារាចំរៀងជើងចាស់ នូ សុិប ដល់បន្ទប់ជួល
ណារ៉ា
-

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខ តារាចំរៀងជើងចាស់ នូ សុិប ដោយមើលឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋ លោក អភិបាលខណ្ឌនិងក្រុមការងារ បានចុះដល់បន្ទប់ជួលរបស់តារាចំរៀង នូ សុិប ដែលស្ថិតនៅ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នេះមិនមែនជាលើកទីមួយទេសំរាប់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យដែលចុះមកសួសុខទុក្ខតារាចំរៀង នូ សុិប កន្លងមកលោកអភិបាលខណ្ឌតែងតែយកចិត្តទុក្ខដាក់ ចំពោះសិល្បៈករសិល្បៈការនីជាច្រើនទៀតដែលមានជីវភាពក្រីក្រខ្វះខាត ចាស់ជរា និងមរណៈភាពជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង ។ ជូនដំណឹងដោយៈ អុឹម ជីវ៉ា