គួរឲ្យអាណិតណាស់! រំពឹងបានប្ដីអ្នកមានបានក្ដីសុខ តែផ្ទុយទៅវិញបានត្រឹមបង្ហោះសារ និងរូបភាពដ៏ឈឺផ្សា…
ភ្នំពេញ៖ ក្នុងជីវិតគ្រួសារមិនថាមានឬក្រ អ្នកណាៗក៏តែងតែប្រាថ្នាចង់ជួបសុភមង្គល សេចក្ដីសុខ ចេះស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ក្នុងក្រុមគ្រួសារ ពិសេសក្តីសុខពីបុរសជាស្វាមី ។ ជាការពិតណាស់មនុស្សស្រីភាគច្រើនតែងគិត ពេលបានប្ដីជាអ្នកមានហើយអាចរស់នៅបានសុខស្រួល មានសុភមង្គលជាមួយគំនរមាសប្រាក់ ផ្ទះវីឡាស្កឹមស្កៃ។
ប៉ុន្តែផ្ទុយស្រឡះ មិនមែនសុទ្ធតែទទួលបានដូចការរំពឹងទុកឡើយ តួយ៉ាងលើបណ្ដាញសង្គមហ្វេសប៊ុកមួយបានទម្លាយរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីការប្រើអមពើហឹង្សាក្នុងគ្រួសារយ៉ាងឃោឃៅបំផុតដាក់ស្រ្តីដែលជាប្រពន្ធមើលទៅពិតជាខ្លោចចផ្សារខ្លាំងណាស់។ មើលឃើញរូបភាពដ៏មហាខ្លចផ្សារបែបនេះ ដែលកើតឡើងលើស្រ្តី ក្រោមស្នាដៃស្វាមីដូចការផ្សព្វផ្សាយនោះ ក៏មានសារជាច្រើនលើកឡើងនៅលើបណ្តាញសង្គមដែលបានពោលថា «មនុស្សស្រីមួយចំនួនបែរជាទទួលរងនូវទណ្ឌកម្មពីមនុស្សដែលយើងស្រលាញ់ លះបង់សម្រស់ខ្លួនឯង សេរីភាពខ្លួនឯង ដើម្បីគ្រួសារគេ តែបានមកវិញ ស្លាកស្នាមពេញទាំងដងខ្លួន ឈឺចាប់ទាំងចិត្តឈឺទាំងកាយ។ តើយុត្តិធម៌មានទេសម្រាប់ស្រ្តីដែលលះបង់គ្រប់បែប ហើយបែរជាទទួលរងនូវរូបភាពហឹង្សាបែបនេះ»។ ប្រភព៖ Dara-News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។