តារាចម្រៀងវ័យក្មេង បើក LEXUS ទាំងស្រវឹង ទៅបុករថយន្តមួយគ្រឿងទៀត រួចរេចង្កូតបុករបងវត្តមហាមន្ត្រី!
-

រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះមានទាំងកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យយក្មេង បានបើករថយន្តមួយគ្រឿង ម៉ាក Lexus ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ខាងក្រោយវត្តមហាមន្ត្រីដែលធ្វើអោយរថយន្តរបស់ស្រីស្អាតជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលអោយរថយន្តទាំង២ខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង០០និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនិងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ នៅមុនពរលកើតហេតុ គេឃើញរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI -6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង រួមទាំងយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ មិនប្រយ័ត្ន ក៏ត្រូវរថយន្ត Camary ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូបមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត Lexus RX300 ប្រឆិតពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ត Lexus មិនទាន់អស់ល្បឿន ខ្ទៀតទៅបុករបងវត្តថែមទៀត បណ្ដាលរបងវត្តបាក់ជ្រាយថ្មរងខូចខាត ។
ក្រោយពេលកើតហេតុបន្ទាប់ពីសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ។ ទើបចុងក្រោយ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយដូចគ្នា បានសុំបញ្ចប់រឿងដោយ រៃលុយគ្នាទាំងសងខាង បាន១៥មុឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកឲ្យប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួចខាងលើនោះទៅ៕
ដោយ៖ ភារ៉ា