កញ្ញាសាន សុម៉ាលី ពោលពាក្យថា មានជាច្រេីនអយុត្តិធម៏ជាងនឹងទៀត
-

ក្រោយពីការស៊ែរចែករំលែកតៗគ្នា នៅក្នុងរឿង នារីម្នាក់ដែលត្រូវបានគេរំលោភហើយសម្លាប់ចោលយ៉ាងព្រៃផ្សៃ ហើយពុំទាន់ទទួលបានភាពយុត្តិធម៏នៅក្នុងរឿងនោះផងនោះ ស្រាប់តែតារាសម្តែង កញ្ញា សាន សុម៉ាលី បានលើកឡើងថា "មានជាច្រេីនអយុត្តិធម៏ជាងនឹងទៀត"។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ដែលបានធ្វើការស៊ែរបន្តពីម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា បង រី ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ដោយម្ចាស់គណនីឈ្មោះបងរីបានរៀបរាប់ថា "សម្ដេច អគ្គមហាសេនាបតីតេជេា ហ៊ុនសែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពជា គ្រួសារខ្ញុំបាទមានទុក្ខយ៉ាងធំ អង្វរសុំអេាយ សម្ដេច ជួយ 02.08.2017 ក្មួយស្រីខ្ញុំបានជិះតាក់សុីពី ព្រះវិហា ទៅធ្វេីការនៅក្រុងបាវិត ហេីយត្រូវបានអ្នកបេីកតាក់សុី រំលេាបសំលាប់យ៉ាងព្រៃផ្សៃ 08.08.2017 សមត្តកិច្ចខេត្តស្វាយរៀងបានចាប់បាននាក់បេីកតាក់សីុ2នាក់ ទី1ឈ្មេាះ ផ្លេក សូនី ហៅមន្នី មានអាយុ32ឆ្នាំ ទី2ឈ្មោះ ឆឺយ សុជាតិ មានអាយុ36ឆ្នាំ មកដល់ពេលនេះ17.05.2018 គឺ10ខែហេីយតុលាកាខេត្តស្វាយរៀងនៅមិនទាន់កាត់ទោសវាទេ ហេីយអ្វីដែលសំខាន់នោះ រយន្ដLexus300 2AL4238ដែលត្រូវជារបស់ឈ្មោះផ្លេក សូនីហៅមន្នីនេះ ពេលនេះត្រូវបានគេដកយកទៅលក់បាត់ហេីយ មិនត្រឹមតែប៉ុននឹងទេវាបានរកមេធាវី កាពាក្តី មេធាវីខាងឈ្មោះ ផ្លេក សូនី ហៅមន្នីនេះបានសុំពន្យាពេលកាត់ទោសអស់ពីដងហេីយ ដោលេាកមេធាវីវាឆ្លេីយថាភស្តុតាងមិនគ្រប់គ្រាន់។ សូម សម្ដេច ជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង កុំអោយមនុស្សអាក្រក់ដូចវារួចពីសំណាញ់ច្បាប់អី។" ជាមួយនិងសារដ៏ឈឺចាប់នេះ ក៏មានប្រិយមិត្តជាច្រើនក៏បានលើកឡើងថដូចៗគ្នាដែលថា "ត្រូវហេីយ"។
ប្រភព៖ San Somaly Somaly