ថ្ងៃនេះលោក វិល្លាម លើកពីចំណុចមកធ្វើការនិយាយ ពីរឿង សាំង និង ការវិនិយោគកសិកម្ម ដោយពលរដ្ឋរិះគន់ថា ...(មានវីដេអូ)
អ្នកវិភាគសង្គមវ័យក្មេង ដែលគ្រប់គ្នាបានស្គាល់ថាជា មនុស្សម្នាក់ដែលតែងតែលើកពីបញ្ហានានា មកធ្វើការបកស្រាយ និងឆន្ទះខ្ពស់ ហើយនៅពេលនេះគាត់ក៏បានបង្កើតគណបក្សផងនោះ ថ្មីនេះលោកក៏បានប្រសាសន៍ដែលទាក់ទងទៅនឹង រឿង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនឹងក្រសួងកសិកម្មនោះ ពេលនេះលោកក៏បានធ្វើការចេញវីដេអូឃ្លីបមួយ អមជាមួយពាក្យថា "ការឆ្លេីយតបនឹងរិះគន់ ចំពោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនឹងក្រសួងកសិកម្មដែលអសមត្ថភាព ១ ៖ សាំងថ្លៃ ពលរដ្ឋរិះគន់ក៏បែងចែកវណ្ណៈសាំង ពលរដ្ឋរិះគន់ ក៏គម្រាមប្រេីច្បាប់លេីអ្នករិះគន់ ២ ៖ ការសិក្សាលេីគម្រោងជាមួយយួនក្នុងការវិនិយោគកសិកម្មក្រោមទឹកប្រាក់ប្រមាណ១ពាន់លាន ពលរដ្ឋរិះគន់ ចោទថាពលរដ្ឋអគតិ"។
បន្ទាប់ពីឃើញលើវេបសាយ កោះសន្តិភាពបានចុះផ្សាយពីស្រ្តីចំណាស់ម្នាក់ ដែលគួរឲ្យអាណិត អង្គុយកាន់ ផ្លែត្រលាច ដែលនេះជាបញ្ហា ដែលកសិករគ្មានទីផ្សារនៅក្នុងការលក់ដូរ និង ពិបាកក្នុងការរកទីផ្សារដើម្បីលក់ដូចនោះ។ លោកវិល្លាមបានលើកបន្ថែមទៀតថា "បញ្ហាគឺមិនមែនមកពីកសិករខ្មែរខ្ជិលនោះទេ គឺមកពីរដ្ឋមន្ត្រីក្រសួងកសិកម្មអសមត្ថភាព ។ អោយមានទីផ្សាយ៉ាងម៉េចបេីកសិផលពីយួន លំហូរចូលមកទាំងតោនៗក្នុងតម្លៃថោក ព្រោះជាបន្លែគីមី ! ឥលូវគេជិតឈប់នាំចូលហេីយ ព្រោះកំពុងសិក្សាគម្រោង ពាន់លាន អោយយួន ដាំក្នុងស្រុកខ្មែរតែម្ដង"។ ខាងក្រោមនេះគឺជាបង្ហោះរបស់ វេបសាយ កោះសន្តិភាពដែលបានធ្វើការចុះផ្សាយ៖ ខេត្តកែប ៖ មានស្រុក១ និងក្រុង១ ប្រជាពលរដ្ឋមានរបរជាអ្នកនេសាទ និងមួយផ្នែកទៀតដាំដំណាំរួមផ្សំមានដំឡូងជ្វា ល្ពៅ និងត្រឡាចជាដើម។ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ចឹក ស៊ុន អាយុ៦៨ឆ្នាំ នៅភូមិអូដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បាននិយាយប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះថា ផ្ទៃដីស្រែគាត់មានតែកន្លះហិកតាទេ តែសម្រាប់ស្ទូងស្រូវយកផលគឺបានផលតិចតួចណាស់ តែបើដាំដំណាំវិញគឺប្រមូលផលបានច្រើនជាងធ្វើស្រូវ។ ស្ត្រីរូបនេះបាននិយាយប្រាប់បន្តថា គាត់ជាស្ត្រីមេម៉ាយយូរឆ្នាំមកហើយ ប្ដីរបស់គាត់ត្រូវបានស្លាប់តាំងពីសម័យ ប៉ុលពត។ គាត់មិនមានមុខរបរអ្វីទេ មានតែដាំដំណាំរួមផ្សំ តែឆ្នាំនេះដាំត្រឡាចផ្លែច្រើនណាស់តែអត់មានអ្នកទិញទុកផ្លែត្រឡាចចោលពេញស្រែ។ ឆ្នាំនេះគាត់បានខាតបង់ច្រើនដោយសាតែរកទីផ្សារលក់ចេញមិនបាន។ លោក ផឹង បូរិន្ទ ប្រធានមន្ទីរកសិកម្មខេត្តកែបបាននិយាយប្រាប់ឱ្យដឹងថា ដំណាំរួមផ្សំប្រជាពលរដ្ឋដាំនៅខេត្តកែប មិនបានចំនួនខូចខាតច្រើនទេមួយគ្រួសារ មានប្រហែលមួយរទេះគោទៅពីររទេះប៉ុណ្ណោះ។ នេះមកពីប្រជាពលរដ្ឋគាត់ប្រមូលផលមិនទាន់៕ មានវីដេអូ៖ ប្រភព៖ William Guang
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។