សាហាវណាស់...ឪពុកនិងបងប្រុសបង្កើតបួននាក់ ចាប់ខ្វេះភ្នែកទាំងសងខាងរបស់ប្អូនប្រុស ព្រោះតែ...
ប៉ាគីស្ថាន៖ បុរសម្នាក់ត្រូវបាន ឪពុក និងបងប្រុសបង្កើត ចាប់ខ្វេះភ្នែកទាំងពីរចេញ បន្ទាប់ពីបុរសរូបនោះ បានស្នើរទៅគ្រួសារគាត់ សុំរៀបការជាមួយមនុស្សដែលគាត់ស្រលាញ់ នេះបើយោងតាមប្រភពព័ត៌មាន metro។
ជនរងគ្រោះមានឈ្មោះថា Abdul Baqi អាយុ២២ឆ្នាំ នៅភូមិ Nasirabad ក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន បានប្រាប់ទៅគ្រួសាររបស់គាត់ គាត់បានស្រលាញ់គ្នាជាមួយមិត្តស្រីរបស់គាត់ ហើយគាត់ក៏ចង់រៀបការជាមួយមិត្តស្រីរបស់គាត់ដែរ។ ពេលនោះគ្រួសាររបស់គេមិនបានថា អ្វីទេ។ បន្ទាប់ពីដំណឹងនេះបានលឺដល់ឪពុក និងបងប្រុសចំនួន៤នាក់ទៀត ដែលលោកឪពុកមានឈ្មោះថា Dost Muhammmad មានអាយុ៧០ឆ្នាំ និងកូនប្រុសបួននាក់ទៀតមានឈ្មោះ Abdul Ghani, Abdul Sattar, Abdul Rehman និង Abdul Karim បាននាំរូបគេទៅកាន់បន្ទប់មួយ ហើយខ្វេះយកភ្នែកទាំងសងខាងតែម្តង។ នៅពេលនោះដែរ ស្រ្តីដែលជាម្តាយមិនអាចចេញមកជួយកូនប្រុសបាននោះទេ ដោយសារតែត្រូវប្តីកំណាចនិងកូនប្រុស ចាប់ឃុំខ្លួននៅក្នុងបន្ទប់ទៅហើយ។ ប្រភពពី metro បានប្រាប់ថា Baqi បានរៀបរាប់នៅគ្រែមន្ទីរពេទ្យទាំងការឈឺចាប់ថា បើទោះបីជាគាត់ខំប្រឹងស្រែកអង្វរឪពុកនិងបងយ៉ាងណាក៏គាត់មិនឈប់សកម្មភាពគាត់ដែរ។ បន្ទាប់ពីខ្វេះភ្នែកគាត់រួច ជនរងគ្រោះបានសូមណូមពរទៅកាន់ឪពុកថា សម្លាប់គាត់តែម្តងទៅ តែគ្មាននរណាម្នាក់ធ្វើនោះទេ។ ឪពុកជនរងគ្រោះបានបោះពាក្យថា ការធ្វើបែបនេះមកពីចង់ព្រមានដល់ក្មេងក្នុងភូមិឯទៀត កុំឲ្យចេះតែចង់បានប្រពន្ធស្រេចតែចិត្ត។ ក្រោយពេលកើតហេតុហើយ ជនរងគ្រោះត្រូវរស់នៅទាំងបាត់បង់ភ្នែកទាំងគូរ ចំណែកឪពុកនិងបងប្រុសពីរនាក់ទៀតត្រូវបានប៉ូលីសចាប់ខ្លួន រីឯពីរនាក់បានរត់គេចខ្លួនបាត់ហើយ៕ https://metro.co.uk/video/mans-eyes-gouged-spoon-family-1690076/?ito=vjs-link ប្រភព៖ metro
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។