បីចំណុចធំៗ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃវិស័យកសិកម្ម ដែលរដ្ឋមន្រ្តីក្រសួងកសិកម្ម...
បន្ទាប់ពីមន្រ្តីក្រសួងកសិកម្ម ចាត់ទុកអ្នករិះគន់ការអនុញ្ញាត្តិជួបពិភាក្សាគម្រោងក្រុមហ៊ុនយួនបោះទុន១០០០លានដុល្លាលេីការវិនិយោគ ដាំបន្លែនៅស្រុកខ្មែរ លក់អោយខ្មែរ ជាមនុស្សអគតិ រួមមក ម្ចាស់គណនីហ្វេសប៊ុក លោក IMan-KH បានលើកឡើងថា "ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ទុករាស្ត្រដែលរិះគន់រដ្ឋរឿងគម្រោងអោយយួនវិនិយោគកសិកម្មនៅលេីដីខ្មែរ សំរាប់លក់អោយខ្មែរ ថា ជាពួក «អគតិ»។
ហើយខាងក្រោមនេះ គឺជាវិធីដោះស្រាយ ដែលបងប្រុសបានធ្វើការរៀបរាប់៖ ការដោះស្រាយបញ្ហាប្រឈមនៃវិស័យកសិកម្ម មាន៣ចំណុចធំៗដូចខាងក្រោម 1-/ សាងសង់ធារាសាស្ត្រ ប្រឡាយទឹក និង ផ្លូវថ្នល់ក្នុងតំបន់កសិកម្មក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់លើការកសាងប្រព័ន្ធប្រឡាយទឹក ជីកស្រះ ឬជីកអណ្ដូងទឹកដែលជាសរសៃឈាមសម្រាប់ដំណាំដាំដុះ និងស្រោចស្រពប្រចាំថ្ងៃ សព្វថ្ងៃតំបន់ខ្លះមានតែប្រឡាយ មានស្រះ ប៉ុន្តែ អត់មានទឹក ។ មួយវិញទៀត ការធ្វើកសិកម្ម ចាំបាច់ត្រូវមានផ្លូវចេញចូលស្រួល សម្រាប់ការធ្វើដំណើររបស់កសិករទៅមកថែទាំដំណាំ និងការដឹកជញ្ជូនកសិផលនៅពេលប្រមូលផល ជាពិសេស គឺអគ្គិសនី និង ឋាមពលប្រេងសាំង វាគួរតែសំបូរហើយថោកសមរម្យ។ ក្រសួងកសិកម្មគួរដោះស្រាយបែបណាឲ្យប្រជាពលរដ្ឋមានលទ្ធភាពពេញលេញក្នុងការដាំដុះ ប្រកបដោយភាពកក់ក្ដៅ ដើម្បីមិនអោយកសិករនៅតែបន្តធ្វើកសិកម្ម ក្នុងភាពផ្សងព្រេងតទៅទៀត។ 2./ លើកតំកើង ជំរុញការដាំដុះបន្ថែធម្មជាតិ ឬបន្ថែសរីរាង្គ កសិករខ្មែរមួយចំនួនធំ ជាទូទៅនៅខ្វះបច្ចេកទេសដាំដុះកសិកម្មថ្មីៗហើយកសិករនៅតែអនុវត្តបច្ចេកទេសជាលក្ខណៈគ្រួសារ ឬតាមទំលាប់នៅឡើយ ហេតុដូច្នេះហើយវាមិនទាន់អាចផ្គត់ផ្គង់ទៅកាន់ទីផ្សារគ្រប់គ្រាន់ទៀងទាត់ស្ថិតស្ថេរបានឡើយ។ 3./ ស្វែងរកទីផ្សារដើម្បីលើកកំពស់ជីវភាពកសិករ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវតែព្យាយាមរកទីផ្សារឲ្យកសិករនៅពេលបានប្រមូលផលឲ្យកាន់តែច្រើន និងធំទូលាយជាងមុន។ មិនមែន កសិករខំដាំ តែបានផលអត់មានអ្នកទទួលទិញ ឬទម្លាក់ថ្លៃទីផ្សារតាមចិត្តនោះទេ ដូច្នេះ បើមិនមានការរកទីផ្សារច្បាស់លាស់ ប្រាកដណាស់ កសិករនឹងមាន បញ្ហា ប៉ះពាល់ដល់ជីវភាពគ្រួសារ ហើយនាំគ្នាធ្វើចំណាកស្រុក ឬជំពាក់បំណុលគេរើខ្លួនមិនរួច។ ក្រសួងកសិកម្មគួរស្វែងរកទីផ្សារសម្រាប់កសិករ ដែលផ្ដល់តម្លៃសមរម្យ។ កសិករអាចផលិតស្រូវ អង្ករបាន តែមិនមានទីផ្សារសម្រាប់នាំចេញ នៅតែជាបញ្ហាចោទដ៏ចំបងនៅឡើយ។ * យោបល់ របស់ នី ណាក់ លើ បញ្ហាយួនវិន្និយោគដាំបន្លែនៅស្រុកខ្មែរ យួនចង់មកដាំបន្លែនៅខ្មែរ មកពីយួនគេដឹងថា នៅខ្មែរយើងសល់ដីទំនេរច្រើនអាចដាំដុះបាន ហើយអាចមានលទ្ធភាពក្នុងការនាំចេញទៅក្រៅប្រទេសទៀត។ គ្រាន់តែបន្លែ វាងាយស្រួល ដាំបំផុត.! តើហេតុអ្វីត្រូវការយួនមកវិនិយោគ.? តើហេតុអ្វីក៏មិនត្រួតពិនិត្យលទ្ធភាពក្នុងការការដាំដុះដោយខ្លួនឯង..? ក្រសួងកសិកម្មគួរតែធ្វើការបដិសេធចំពោះសំណើរបស់យួនហើយរៀបចំនិងពិនិត្យមើលលទ្ធភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាក្នុងវិស័យកសិកម្មដែលកំពុងប្រឈមខ្លាំងគឺទីផ្សារលក់កសិផលរបស់កសិករខ្មែរ។ $$$$ ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មអានហើយពិចារណាតាមការគួរ។ នី ណាក់ ប្រជាពលរដ្ឋដ៏សាមញ្ញម្នាក់។៙៚ ប្រភព៖ IMan-KH
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។