តាអាយុ៧៣​ឆ្នាំ ដឹកដៃ យាយអាយុ​៦៣​ឆ្នាំ ចេញពីស្រុកកំណើត ដើរសុំទានគេ ព្រោះតែ...
-

តាយាយកំសត់ពីរនាក់ បានចាកចេញពីទឹកដីស្រុកកំណើត ដោយសារភ្លើងឆេះផ្ទះរបស់គាត់ កាលពីដើមឆ្នាំ២០១៨ ហើយគ្មានអ្វីទីពឹង ព្រោះតែកូនប្រុសដែលមានប្រពន្ធហើយ មានសភាពក្រីក្រទៀតនោះ រកតែអង្ករច្រកឆ្នាំងមិនបាន ទើបពួកគាត់ពីរនាក់ប្តីប្រពន្ធសុខចិត្តនាំគ្នា យកសុំទាននៅក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចិញ្ចឹម​ក្រពះ។

​​ប្តី​ឈ្មោះ ទិ​ត្យ ស៊ុន អាយុ​៧៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម ព្រេន អាយុ​៦៣​ឆ្នាំ ចំណែកផ្ទះដែលបានឆេះនោះ មានទំហំ ​៣​គុណ​៤​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​សង្ក​សី ត្រូវបានឆេះគ្មានសល់ ដោយមិនដឹងពីមូលហេតុ។ សព្វថ្ងៃពួកគាត់ទាំងពីរនាក់បានទៅសុំវត្តដើម្បីស្នាក់នៅ និងរកលុយបន្តិចបន្តួចចិញ្វឹមក្រពះ។
មានវីដេអូ៖ ប្រភព៖ Chav Mearnup ប្រភពវីដេអូ៖ 60 Buzz