ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ !!! ចូលចិត្តបង្ហោះអួត ឡាន លុយសុទ្ធ និងមើលងាយអ្នកក្រនោះ តាមការពិត គឺជា
ជារឿងដែលទទួលបានការស៊ែរនៅក្នុងបណ្ដាញសង្គមនិងមានភាគបញ្ចប់គួរអោយភ្ងាក់ផ្អើលនៅពេលដែលក្មេងស្រីអាយុត្រឹមតែ ៩ឆ្នាំម្នាក់ឈ្មោះ “ លីល ថេយ៍ “ ដែលបានបង្ហោះបង្ហាញពីជីវិតដ៏ហ៊ឺហារកាន់លុយទាំងខ្ទាស់ៗ អង្គុយលើឡានទំនើប បាចលុយ បង្ហាញពីភាពមានបានរបស់ខ្លួន ។ ជាពិសេសមានពាក្យមានសម្ដីមើលងាយអ្នកដ៏ទៃទៀតដូចជា “ ខ្ញុំមាន Iphone X មនុស្សក្រៗដូចជាពួកឯងមានអ្វីទៅ “
ដោយមើលឃើញថាក្នុងអ៊ិនស្ដារក្រាមរបស់នាង @liltay មានការបង្ហាញពីភាពមានបាន មានឡានស្ព័រទំនើប មានលុយ ផ្ទះជាច្រើនខ្នង ។ ដោយមានអ្នក Follow នាងតាមអ៊ិនស្ដារក្រាមដល់ទៅ 1.8លាននាក់ តែឃើញថា វេបសាយ ដេលីហូវ បានចេញមកបើកកកាយរឿងនៅពីក្រោយខ្នងរបស់នាង ក្រោយពីព្យាយាមតាមស៊ើបថា នាងជាអ្នកណា និងអ្នកណាជាអ្នកគ្រប់គ្រងរបស់នាង ឃើញថា អ្នកដែលចាំថតវីដេអូអោយនាងគឺជាម្ដាយរបស់នាង ដោយម្ដាយរបស់នាងធ្វើការនៅក្រុមហ៊ុនពាក់ព័ន្ធនឹងអចលនទ្រព្យដីធ្លី ផ្ទះសម្បែង ដោយឡានទាំងអស់នោះជាឡានរបស់អតិថិជន និងចៅហ្វាយរបស់ម្ដាយនាង ។ របាយការណ៍បានបញ្ជាក់ទៀតថា ចៅហ្វាយរបស់ម្ដាយនាង ខឹងនិងអស់សង្ឃឹមចំពោះម្ដាយនាងណាស់ដែលយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងអតិថិជន ទៅរកផលប្រយោជន៍អោយខ្លួនឯង ទើបចុងក្រោយម្ដាយក្មេងស្រីនោះត្រូវលាឈប់ពីការងារ តែក៏នៅតែឃើញថា ក្មេងស្រីនោះនៅតែបង្ហោះរូបភាពនិងវីដេអូតាមអ៊ិនស្ដារក្រាមដដែល ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។