បាត់ដំបង៖ ខ្លាំងបាត់ បងប្អូនណាខ្លះដែលចូលចិត្តទិញប្រហិតសាច់ត្រីណែម និងសង្វាក់នោះពេលនេះចប់ហើយជឿថាអានអត្តបទនេះនិងមិនហ៊ានញាុំទៀតទេ ពិធីដុតបំផ្លាញទំនិញខូចគុណភាពទាំងនេះផងដែរធ្វើឡើងនៅបរិវេណអធិការស្រុកសង្កែ ស្ថិតក្នុងភូមិ អន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះមន្ត្រីកាំកុងត្រូលសាខាខេត្តបាត់ដំបងបានធ្វើការដុតបំផ្លាញទំនិញខូចគុណភាពរួមនិងប្រហិតសាច់ត្រីណែមសាច់ត្រីផ្ទុកសារធាតុគីមី(បូរ៉ាក់)សរុប៤,៤៩១គីឡូក្រាម។
លោកហាក់ សុខរិន ប្រធានកាំកុងត្រូលសាខាខេត្តបាត់ដំបងបានអោយដឹងថា ដោយមានការចូលរួមពីឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកគឹម វណ្ណះ អភិបាលស្រុកសង្កែ លោកហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួមនិងមន្ត្រី កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀត ទំនិញត្រូវបានធ្វើការដុតបំផ្លាញនៅពេលនេះរួមមាន៖ ទំនិញខូចគុណភាពចំរុះសរុប២,៧៧៦ក្រាម ប្រហិតសាត្រីមានសារធាតុគីមី (បូរ៉ាក់) ចំនួន២០០គីឡូក្រាម ណែមសាច់ត្រីមានសារធាតុគីមី(បូរ៉ាក់)ចំនួន៥១៥គីឡូក្រាម សរុបរួមទាំងអស់ចំនួន៤,៤៩១គីឡូក្រាម។ បន្ទាប់ពីសារពត៌មានក្នុងស្រុកជាច្រើនបានចាក់ផ្សាយពីការនាំចូលនៅត្រីក្លាសសេអន់គុណភាពដែលឈ្មួញនាំចូលពីប្រទេសជិតខាងមកលក់ចែកចាយហើយត្រីអន់គុណភាពទាំងនោះត្រូវបានយកមកកែច្នៃធ្វើជាប្រហិតត្រី ណែមត្រីនិងសង្វាក់ត្រីជាដើមដែលបង្ករអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋផងនោះ យើងខ្ញុំសូមស្នើសុំ បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នានៅប្រភេទទំនិញអាហារបែបនេះជៀសវាងបញ្ហាសុខភាពនៅថ្ងៃក្រោមដែលយើងមើលមិនឃើញ ។ ប្រភពៈ ណុត