គ្រាន់តែចង់រកយុត្តិធម៏ជូននារីរងគ្រោះ លោក តាន់ គីមសួរ ត្រូវបានក្មេងទំនើងពីរនាក់ហៅក្រុមលោកសុទ្ធតែអា និង ចង់ល្បី page ....តើវាខុសមែនទេ???
-

ភ្នំពេញ៖ ក្រោយពីបុរសសង្ហា លោក តាន់ គីមសួរ បានចុះទៅសំភាសន៍ដល់ផ្ទះនារីរងគ្រោះ​ ដែលខណៈពេលនោះលោកបានជួបនិងលោកយាយ ចំណាស់ម្នាក់ ដែលត្រូវជាលោកយាយរបស់នារីរងគ្រោះរួចមក ស្រាប់តែមាន អ្នកចូលខមិនពាក្យពេចន៍មិនល្អ និងគួរឲ្យស្តាប់ថា​"សូម្បីតែអាក្រុមការងារដែលធ្វើឲ្យរឿងនឹងកក្រើកម្តងទៀត ក៏មិនបានគោរពនឹងមិនបានផ្តល់តម្លៃដល់ជនរងគ្រោះ ដែលជាស្រ្តីដែរ.... ចាំបាច់អីទៅសម្ភាសន៍គាត់ ផ្សាយតាមFB (បើទោះបីបាំងមុខគាត់ក៏ដោយ)...បើគ្រាន់តែចង់ឲ្យអ្នកលេង FB ដឹងគ្រប់គ្នាសរសេរជាលាយលក្ខ័ណអក្សរទៅ គេក៏ដឹងថាយើងកំពុងធ្វើការរឿងនឹង...កន្លែងដែលមើលថែជនរងគ្រោះ នាំគ្នាសហការជាមួយខាងសង្គមកិច្ចដែលគាំពារស្រ្តីរងគ្រោះ ជាមួយអង្គការក្រៅរដ្ឋាភិបាលនានា ដែលពាក់ព័ន្ធ..."។

ក្រោយពីបានឃើញការខមិនរបស់ប្អូនដែលពោលពេញទៅដោយអសុជីវធម៏រួចមក លោក តាន់ គឹមស៊ួរ បានលើកឡើងថា "សូមតបទៅអាក្មេងសំដីពាលនេះបន្តិច វាហៅពួកយើងសុទ្ធតែអា។ បើឯងមិនបានជួយស្អីទេ កុំមកបំបាក់ទឹកចិត្តគេ ដោយប្រើភាសាឈ្លើយបែបនេះ។ ការគាស់រឿងនេះឡើងវិញ គឺមិនឱ្យតម្លៃទៅដល់ជនរងគ្រោះ? មានឆ្ងល់ថាហេតុអី បានពួកយើងព្យាយាមគាស់រឿងនេះមកវិញ ដោយចំណាយទាំងថវិកា និងពេលវេលាផ្ទាល់ខ្លួនទេ? គឺដោយសារ ជនរងគ្រោះពឹងពួកយើងឱ្យជួយ និងចង់បង្ហាញអំពីការចេះឈឺឆ្អាលក្នុងនាមជាខ្មែរដូចគ្នា។ មិនមែនដូចអាក្អុនឯង មកបញ្ចេញមតិយោបល់ទទឹងទិស ទាំងមិនដឹងរឿងច្បាស់លាស់ទេ ដើម្បីទាក់ទាញការជេរពីប្រជាជនទេ"។
បន្ទាប់ទៀតក៏មានអ្នកចូលខមិនទៀតថា "ពូអើយ​ ពូអែងអត់ចេះខ្មាស់គេទេអី ដើរយករឿងគេមកធ្វើឲ្យសាធារណៈជន មើលគ្នា ក៏ចង់បានមុខមាត់ដែរ ណាស់ ដើម្បីបាន page ឲ្យគេមើលច្រើន​ សុខចិត្តទៅគាស់ កកាយរឿងចាស់គេមកសំភាសន៍ ឈប់បានឈប់ទៅ ចង់ល្បី page​ ធ្វើកុំប៉ះពាល់ដល់អាសោច ឈ្មោះគេ Tan Kimsour"។
ភ្លាមនោះក្រោយពីបានឃើញការខមិនហើយលោក ក៏មិនបង្អង់យូរធ្វើការឆ្លើយតបភា្លមថា "វាចេញមកភ្លើហើយឆ្កុយ តែវាអ៊ីចឹងទៅ។ ឯងនិងក្រុមការងារខំចំណាយទាំងពេល ទាំងថវិកាផ្ទាល់ខ្លួន ដើម្បីរកឱ្យដឹងសខ្មៅអំពីរឿងនេះ រកភាពស្អាតស្អំមួយជូនដល់កូនក្រមុំ"។
ប្រភព៖ តាន់ គីមសួរ