ពេលនេះដឹងមូលហេតុហើយ ដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានោះ
ពត៌មានរឿងវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានេះធ្វើឲ្យកើតប្រតិកម្មយ៉ាងក្តៅគគុក ពីប្រជាពលរដ្ឋនៅលើបណ្តាញសង្គម អ្នកខ្លះបានចោទប្រកាន់វៀតណាមត្រង់ ៗ ថា មកបំផ្លាញរបរកសិកម្មនៅកម្ពុជា និង អ្នកខ្លះទៀតបន្ទោសរដ្ឋាភិបាលដែលអសមត្ថភាពលើការស្វែងរកទីផ្សារបន្លែផ្លែឈើក្នុងស្រុក មិនទប់ស្កាត់ការនាំបន្លែផ្លែឈើរបស់ប្រទេសជិតខាងចូលមកក្នុងប្រទេស ជាដើម ។
តាមប្រភពពត៌មានក្រៅស្រុកឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានោះ ព្រោះទំនិញកសិកម្មរបស់វៀតណាមជាច្រើនដែលនាំចូលទៅអឺរ៉ុបត្រូវបានហាមឃាត់ស្ទើរតែទាំងអស់ព្រួយព្រោះបន្លែផ្លែឈើវៀតណាម ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបថាជាបន្លែផ្លែឈើដែលមានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន ។ ចំណែករដ្ឋាភិបាលវៀតណាមក៏ទទួលស្គាល់ថា បន្លែផ្លែឈើដាំនៅក្នុងប្រទេសវៀតណាមមានសារធាតុគីមីច្រើនដែរ រហូតដល់ថ្នាក់វៀតណាមបង្ខំចិត្តនាំបន្លែ ផ្លែឈើពីប្រទេសចិន និង ប្រទេសថៃ ទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន ។ ព្រោះហេតុនោះ ក្រុមហ៊ុនវៀតណាមទើបចង់ប្រើប្រាស់ទឹកដីកម្ពុជាជាទីដាំបន្លែផ្លែឈើកសិកម្មហើយផ្គត់ផ្គង់ក្នុងស្រុកខ្មែរមួយផ្នែក និង មួយផ្នែកទៀត ក៏នាំចេញទៅអ៉ឺរ៉ុបក្នុងនាមជាខ្មែរ ។ វៀតណាមដាំបន្លែ ផ្លែឈើ នៅក្នុងប្រទេសខ្លួនដែលមានច្បាប់តឹងរឹងផង នៅសំបូរសារធាតុគីមីច្រើន ចុះបើមកដាំនៅកម្ពុជា តើនឹងមានអ្វីកើតឡើង ? តើក្រសួងកសិកម្មអាចគ្រប់គ្រងអំពីការប្រើថ្នាំគីមីលើសចំណុះបានទេ បើបន្លែ ផ្លែឈើ ត្រីសាច់ នាំចូលមានផ្ទុកគីមី គ្រប់គ្រងមិនបានផង ? ក្នុងន័យនេះ ធ្វើឲ្យអ្នកវិភាគសង្គមមើលឃើញថា ទង្វើរបស់ក្រុមហ៊ុនវៀតណាមអាចនឹងនាំឲ្យខូចកិត្តិនាមខាងនាំចេញផលិតផលបន្លែផ្លែឈើរបស់កម្ពុជានៅថ្ងៃអនាគត ។ ចំពោះក្ដីបារម្ភរបស់ពលរដ្ឋដូចជាគ្មានអ្វីខុសឆ្គងទេ ហេតុដូចម្ដេចក៏រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចាត់ទុកអ្នកដែលបារម្ភអំពីសុខភាពពលរដ្ឋ បារម្ភអំពីវាសនាកសិករខ្មែរជាជនអគតិទៅវិញ ? ឬមួយគម្រោងទឹកប្រាក់ ១០០០ លាន ដុល្លារ ធ្វើអោយឯកឧត្ដមមើលមិនឃើញពីក្ដីបារម្ភរបស់ពលរដ្ឋ ? ម្យ៉ាងវិញទៀត បើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងខ្ពង់ខ្ពស់ មិនមែនសុខចិត្តនៅជារាស្ត្រ ជាកសិករសាមញ្ញទេ ប្រហែលជាឡើងធ្វើរដ្ឋមន្ត្រីជំនួសឯកឧត្ដមបាត់ទៅហើយ ។ [caption id="attachment_59057" align="alignnone" width="650"] Woman selling vegetables at public market, Duong Dong. Phu Quoc Island, Vietnam[/caption] ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។