ក្រោយពីទទួលរងនូវការរិះគន់ពីសំណាក់អ្នកខមិនជាច្រើនរួចមក ពេលនេះមានការបកស្រាយ ពីលោក Sophorn Chan ដែលរូបលោកបានរៀបរាប់ថា "Update: ព័ត៌មានបកស្រាយ៖ (ម្ចាស់អាខោន Sophorn Chan) ខ្ញុំសូមពន្យល់ចំពោះសិស្ស និស្សិត មហាជនមួយចំនួន ថា៖ រូបគំនូរទាំងអស់នេះ ខាងសាលាសូនរូប មិនបានបោះចោលទេ គឺយើងបាន យកចែក ដល់សិស្ស ទាំងអស់ក្នុងសាកលវិទ្យាល័យ និងមហាជនមួយចំនួន ដែលចង់បាន។ សូមកុំប្រើពាក្យថាបោះចោល បោះចោលមានន័យថា៖សំរាម តែនេះ រូបដែលយើង រើមកពីឃ្លាំងខាងលើ យើងគរយ៉ាងមានរបៀប ។គឺយើងមានកាគោរពដល់ស្នាដៃ សិល្បករចាស់ៗ ហើយគាត់ខ្លះក៏បានមកយកវិញដែរ។ ដល់ពេលសិស្ស ជាច្រើនគាត់ថា ចង់បាន ស្រឡាញ់ ទើបលោកគ្រូអ្នកគ្រូបាននាំគ្នាពិភាក្សាគ្នា ថា៖ ឲ្យគាត់( សិស្ស) យកទៅចុះ !!បានទុកដាក់ក្នុងផ្ទះ គ្រាន់មើលជារបស់ខ្មែរ ។ បញ្ជាក់ថា មិនមែនតែសិស្សទេ សូម្បីតែគ្រូតាមមហាវិទ្យាល័យ និង ខ្មែរនៅ បារាំងក៏មកសុំយកទៅដែរ!! ដោយខាងសាលាមិនបានលក់ទេ គឺគិតថា ចែកគ្នាតាំងផ្ទះ ព្រោះជាកូនសិស្ស និងជាខ្មែរ ! បើស្រឡាញ់យកចុះ !! ( ដោយកូនសិស្សគាត់រើសតែរូបល្អៗ ដែលគាត់ស្រឡាញ់បានជា រាយបាយយ៉ាងនេះ!!) ( យើងរើ ជា៣ ដំណាក់កាល រួចក៏បាន ជំរើសរូបល្អៗមួយចំនួនទុកដែរ សម្រាប់ដាក់មន្ទី ឬសាលាថ្មីផងដែរ)!! សូមប្រើពាក្យឲ្យបានសមរម្យ បើជាខ្មែរ កុំបៀមឈាមព្រោះដាក់ គ្នាឯងជាខ្មែរដូចគ្នាអី ជាពិសេសជាសិល្បៈ !!បើចង់ដឹងសូមមកសួរសិន ចាំថា!! ដោយខាងសាលាមិនបានលក់ទេ គិតថា ចែកគ្នាតាំងផ្ទះ ព្រោះជាកូនសិស្ស និងជាខ្មែរ ! បើស្រឡាញ់យកចុះ !! ( ដោយកូនសិស្សគាត់រើសតែរូបល្អ ដែលគាត់ស្រឡាញ់បានជា រាយបាយយ៉ាងនេះ) ជួយចែករំលែកផងឲ្យបានដឹងគ្រប់ៗគ្នា!! ______________________ #ចរឹតអភិវឌ្ឍគ្មានបេះដូងអភិរក្សរបស់អស់លោក! #ដានជើងអតីតកាលត្រូវបានបំភ្លេច #អកតញ្ញូ មានអ្នកណាចង់បានគំនូរនេះអាចមកយកនៅសាលារចនាបាន យុទ្ធនាការបោះចោលទ្រង់ទ្រាយយក្សតែម្ដង។ ស្នាដៃតាំងពីឆ្នាំ៩០ជាងអីហ្នឹង ចង្អៀតពេក! ខ្ជិលទុកប្រមូលបោះចោលហ្មងទៅ "។
ប្រភព៖ អាចារ្យធំ នគររាជ