ប្រជាពលរដ្ឋប្រទះឃើញសពទារកមួយ ត្រូវបានម្តាយចិត្តតិរច្ឆាន យកទៅបោះចោលនៅគំនរសម្រាម
-

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើល ខណៈពេលដែលឃើញសពទារក ដែលត្រូវបានម្តាយយកមកបោះចោល នៅក្នុងគំនរសម្រាម ម្តុំសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រជាពលរដ្ឋដែលបានប្រទះឃើញសពទារកនោះ​ បានលាន់មាត់ថា គួរឲ្យអាណិតណាស់ មិនគួរណាយកគ្នាមកបោះចោលបែបនេះទេ​ ទោះបីជាគាត់បានស្លាប់ទៅហើយក្តី។ បច្ចុប្បន្នសាកសពទារកនេះ ក្រុមអនាមយ័បានប្រគល់ទៅនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៣ ដើម្បីស្រាវជ្រាវបន្ត៕ ដោយ៖​ ថារៈ