ព្រះសង្ឃមួយអង្គ ត្រូវបានឆ្កែខាំរយះសុះសាច់ ឃើញហើយញាក់សាច់ម៉ង
-

ថៃ៖ ព្រះសង្ឃថៃមួយអង្គ ត្រូវបានឆ្កែខាំឡើងរយះសុះសាច់ ជាពិសេសដៃខាងស្តាំរបស់ព្រះអង្គត្រូវរងនូវចង្កូមឆ្កែរាប់រយ។ ឆ្កែរមិលគុណនោះជាឆ្កែដែលព្រះអង្គខំចិញ្ចឹមជាច្រើនឆ្នាំមកហើយ ដោយព្រះអង្គស្រលាញវាខ្លាំងណាស់ ទៅណាមកណាតែងយកវាទៅតាមជានិច្ច។

នៅថ្ងៃកើតហេតុព្រះអង្គបាននិមន្តបិណ្ឌបាត ដោយបណ្តើរឆ្កែទៅជាមួយដូចសព្វដង លុះត្រលប់មិញព្រះអង្គឈប់គង់បន្តិច ហើយឆ្កែប្រហែលជាឃ្លានបាយក៏បានទៅខាំទាញបាតដាក់បាយ ប៉ុន្តែព្រះអង្គបានដេញចេញ​ ពេលនោះឆ្កែបានស្ទុះមកខាំព្រះអង្គតែម្តង។
ប្រភព៖ dara-news