នារីម្នាក់ បកអាក្រាតមុខមាត់ពិត លោក ហ៊ុន កុសល ថាជា...
ភ្នំពេញ៖ លោក ហ៊ុន កុសល បុគ្កលិក PNN ត្រូវបាននារីរូបស្រស់ម្នាក់ទម្លាយរឿងរ៉ាវអាស្រូវនាពេលកន្លងមកប្រាប់សាធារណជន នូវទង្វើដែលនាងចាត់ទុកថាថោកទាបបំផុត ព្រោះតែចង់បានលុយ និងចង់បានមុខមាត់ធំ រហូតទៅរៀបការជាមួយនារីម្នាក់ដែលលោកមិនស្រលាញ់ ក៏ព្រោះតែសង្ឃឹមថា សាច់ញាតិខាងស្រីនឹងយឹតយោងឲ្យក្លាយជាឯកឧត្តម។
កញ្ញា ហួត សុវណ្ណនារី បានលើកឡើងក្នុងសំណេរកាលពីព្រឹកមិញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ថា «មួយរយៈមុននេះ លោក ហ៊ុន កុសល បានក្បត់សេចក្ដីទុកចិត្តពី PNN ដោយចង់ចូល NICE TV តែដល់ពេលចូលទៅ NiCE TV ចចារលុយមិនត្រូវ ជនថោកទាបដែលក្បត់សេចក្តីទុកចិត្តរបស់ PNNរូបនេះ ក៏ រត់ត្រឡប់មកនPNN វិញ»។ មិនត្រឹមតែប៉ុណ្ណឹងទេ នាងបានទម្លាយរឿងគ្រួសារថា «លោក រៀបការជាមួយនារីម្នាក់ទាំងខ្លួនមិនបានស្រលាញ់ដោយសារតែមើលឃើញតែទ្រព្យសម្បិត្តម្នាក់ខាងស្រីទើបបង្ខំខ្លួនលោករៀបការទាំងខ្លួនមិនបានស្រលាញ់ ហើយលោក ហ៊ុន កុសលផ្ទាល់ រំពឹងទៀតថាបន្ទាប់ពីរៀបការហើយគឺខ្លួននឹងអាចឡើងងារជា ឯកឧត្តម តាមរយៈខ្សែរខាងប្រពន្ធ»។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។