ទំនងជាស្រវឹងបើករថយន្តម៉ាស្ដារ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ ទៅបុករបងផ្ទះប្រជាពលរដ្ឌធ្លាក់កង់កល់ជាប់ទៅមុខលែងរួច
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តជ្រុលចង្កូតទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋរងការខូចខាតតិចតួច តែរថយន្តបង្កបានកល់កង់មុខជាប់ទៅមុខលេងរួច ។
ហេតុការណ៍នេះកើតនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុនីវង្ស ចំនុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាសស្ដារ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-5870 ធ្វើដំណើរតាមផ្លូវមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពរដ្ឋរងខូចខាត ឯរថយន្តធ្លាក់កង់មុខទាំងពីរកល់ជាប់ទៅមុខលែងរួច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកើតហេតុខាងលើ ដោយសាររថយន្តបង្កមិនបានបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ និងមិនបង្កឲ្យមនុស្សរងរបួស រួមទាំងភាគីខាងរថយន្តបង្កនិងម្ចាស់របងផ្ទះនិយាយគ្នាត្រូវរូវគ្នាហើយ ទើបសមត្ថកិច្ចឲ្យម្ចាស់អូសរថយន្តចេញពីកន្លែងកើតហេតុទៅ៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។