បុកទៀត...រថយន្ដដឹកប្រេងព្រលះរថយន្ដតួរីសពីក្រោយ !
ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងឥន្ធនះ របស់ក្រុមហ៊ុន Lim Long ព្រលះរថយន្តតួរីសមួយគ្រឿងខូចខាត អស់កំណាត់ក្រោយតែមិនបណ្តាលឲ្យមានជនណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១២៨-១២៩ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
មុនកើតហេតុមានរថយន្ដពីរគ្រឿង មានទិសដៅស្របទិសគ្នា(ទៅភ្នំពេញ)រវាងរយន្ដដឹកប្រេងរបស់ក្រុមហ៊ុន Lim Long ពាក់ស្លាកលេខភ្នំពេញ3D 8952 បើកបរដោយ ឈ្មោះ រ៉េត ឧត្តម អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានបុកពីក្រោយរថយន្ដ samyong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 0472 បើកបរដោយឈ្មោះ ផេង មករា មានទីលំនៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងករណីនេះពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។