កូនខ្មែរអ្នកបាត់ដំបងម្នាក់ បង្ហាញពីទេពកោសល្យយ៉ាងល្អឯក គួរឲ្យសរសើរពិតមែន...
-

បាត់ដំបង៖ រថយន្តឈើមួយគ្រឿង ត្រូវបានបង្កើតឡើងដោយបុរសម្នាក់រស់នៅខេត្តបាត់ដំបង ដែលគ្រោងឡានត្រូវបានធ្វើឡើងពីឈើសុទ្ធសាធ ចំណែកឯស្តុបខាងក្រោយច្នៃពីស្តុបរថយន្តម៉ាកហាយលែនឌ័រ និងផ្នែកខាងមុខ ត្រូវតុបតែងឡើង ដោយប្រើសតុបរថយន្តម៉ាកឡិចស៊ីស។

បុរសសង្ហាម្ចាស់ឡានត្រូវមហាជនសរសើរថា «គំនិតច្នៃប្រឌិតរបស់កូនខ្មែរខេត្តបាត់ដំបង ពិតជាពូកែមែន»។ ទន្ទឹមនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «So Kheang» បានឲ្យដឹងថា «នេះជាលទ្ធផលរបស់ Highlander បង្កាត់ពូជជាមួយ LX330»។
ប្រភព៖ dara-news