ឆក់កាបូបបានសម្រេចគេច ខ្លួនបានមួយថ្ងៃ ឥលូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌចំការមន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិក ឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូអត់ស្លាកលេខក៏ជួបក្រុមល្បាត់ ហៅសួនាំតែជនសង្ស័យមិនឈប់ ក៏ព្យាយាមជិះរត់គេចខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើតខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ចំណុចខាងមុខ សកលវិទ្យាល័យធន ធាន មនុស្ស ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥៧ ផ្លូវ៩០០ ភូមិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ (ប្រើប្រាស់សារធាតុញៀន) ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិក ល្បាត់ក្នុងមូលដ្ឋានក៏ប្រះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានស្លាកលេខ ដោយមានកាសង្ស័យក៏ហៅដើម្បីសួរនាំ ប៉ុន្តែនៅពេលដែលជនសង្ស័យឃើញសមត្ថកិច្ចហៅ ក៏បានជិះម៉ូតូរត់គេចខ្លួន ចំណែកសមត្ថកិច្ចក៏បានដេញចាប់ យ៉ាងប្រផាប់ ប្រភីង រហូតមកដល់ចំណុចខាងមុខ សកលវិទ្យាល័យ ធនធាន មនុស្ស ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោ ក៏ដួលម៉ូតូទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សូមបញ្ជាក់ផងដែថាក្រោយពីឃាត់ឃនសង្ស័យខាងលើ និង សួរនាំរួចមកក៏ឃ្លាយថាជនសង្ស័យឈ្មោះ សុខ កក្កដា បានធ្វើសកម្មភាពឆក់កាបូប ស្ពាយចំហៀងពីនារីម្នាក់បានសម្រេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ចំណុចខាងមុខ ភោជនីយដ្ឋាន ទន្លេបាសាក់ ២ ដែលក្នុងកាបូបនោះមាន ទូរស័ព្ទ២គ្រឿង ខ្សែកផ្លាកទីន ២ខ្សែរ លុយខ្មែរ ចំនួន១០ម៉ឺនរៀល លុយដុល្លា ចំនួន ២១០ដុល្លា បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃកើតហេតុក៏ត្រូវសមត្ថកិច្ចដេញចាប់បានតែម្តង ព្រោះតែជិះម៉ូតូអត់ស្លាកលេខ ទើបធ្លាយថាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច។ ក្រោយពេលកើតហេតុជនសង្ស័យរួម និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេអូឡាំពិកឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធី៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។