លោកផែង វណ្ណៈ សូមឲ្យសំណូមពរដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ និងប្រជាពលរដ្ឋជួយរកយុតិ្តធម៍ជួនស្រ្តីរងគ្រោះ ដែលត្រូវប៉ូលីសទះកំភ្លៀង នៅក្បែផ្សារអូរឡាំពិក ព្រោះតែរឿង...(មានវីដេអូ)
ប៉ូលីសទះកំភ្លៀងស្ត្រីម្នាក់គ្រាន់តែបើកម៉ូតូខុសស្លាកចរាចរ គោរពជូនឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី មេត្តាចាត់វិធានការណ៍ ចំពោះទង្វើព្រៃផ្សៃរបស់មន្ត្រីនគរបាល ដែលបានទះកំភ្លៀងស្ត្រីម្នាក់ ព្រោះតែគាត់បើកបរខុសច្បាប់ចរាចរ នៅក្បែផ្សារអូរឡាំពិក នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ។ មន្ត្រីនគរបាលមិនគួរប្រព្រឹត្តអំពើពាលបែបនេះទេ គួរតែអប់រំគាត់ ឬ ផាកពិន័យគាត់តាមច្បាប់ចរាចរ ។ សូមមន្ត្រីទាំងឡាយមេត្តាបំរើរាស្ត្រដោយសេចក្ដីស្មោះត្រង់ សូមកុំចាត់ទុករាស្ត្រខុសឆ្គងបន្តិចបន្តួចជាសត្រូវ ។
មានវីដេអូ៖ ប្រភព៖ Vannak Pheng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។