ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញក្រដាសកិច្ចសន្យា ព្រមានទៅលើមន្ត្រីនគរបាល ដែលបានប្រើហឹង្សាទះមួយកំផ្លៀងលើស្ត្រីម្នាក់....(មានវីដេអូ)
-

ភ្នំពេញ ៖ សកម្មភាពមន្ត្រីនគបាលដែលជាអ្នកអនុវត្តន៍ច្បាប់មួយរូប បានបង្ករហឹង្សា ដោយវាយទៅលើស្ត្រីទន់ខ្សោយម្នាក់នៅទីសាធារណៈ ដែលបង្ហាញពីទង្វើអសីលធម៌យ៉ាងខ្លាំង។ មន្ត្រីនគរបាលត្រូវបានគេស្គាល់ឈ្មោះថា កៅ សំអុល អាយុ៤៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ បានទះមួយកំផ្លៀងទៅលើស្ត្រីម្នាក់ ឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ មុខរបរជាគ្រូពេទ្យ ស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ចង់ដឹងថា តើស្នងការនគរបាលរាជធានីភ្នំពេញ និងមានចំណាត់ការបែបណាទៅលើមន្ត្រីនគរបាលមួយរូបនោះដែលបានប្រើហឹង្សាទះមួយកំផ្លៀងលើស្ត្រីម្នាក់នៅពីមុខភ្នែកមហាជនកំពុងតែឈរមើលនៅទីសាធារណៈនោះ។
ប្រភពៈ ណុត