ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍អូរឡាំពិកដែលប្រើហិង្សាទះកំផ្លៀងលើស្ត្រីម្នាក់ដោយសារ...
ណារ៉ា
-

មន្ត្រីនគរបាលប៉ុស្តិ៍អូរឡាំពិកឈ្មោះ​ កៅ​ សំអុល​ ដែលប្រើហិង្សាលើស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិកនោះត្រូវបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិ​ ។​

មន្ត្រីនគរបាលខណ្ឌចំការមនបានអោយដឹងថា​ មូលហេតុបង្ករជាអំពើហឹង្សារទះកំភ្លៀងស្ត្រីរូបនោះដោយសារតែស្ត្រីរូបនោះក្រវៀសដៃធ្វើអោយធ្លាក់ទូរស័ព្ទដៃរបស់លោក​ កៅ​ សំអុល​ បែក ដែលជាហេតុធ្វើអោយលោក​ កៅ​ សំអុល​ ខឹងក៏ទះកំភ្លៀងតែម្ដង​ ។​ស្ត្រីរូបនោះត្រូវបាននគរបាលហៅត្រួតពិនិត្យដោយសារតែគ្មានពាក់មួក​សុវត្ថិភាព​ ៕