ខ្លាំងមែនអាបិុនេះ ឈ្លោះគ្នាជាមួយប្រពន្ធបានតែមួយថ្ងៃនាំស្រីមកដេកផ្ទះម្ដង២ហើយនៅ.....(មានវីដេអូ)
វីដេអូនេះបានបង្ហោះដោយប្រពន្ធដើម ដែលបានថតវីដេអូបង្ហាញពីអារម្មណ៍ហួសចិត្ត ដោយនិយាយថា ឈ្លោះគ្នាតែមួយថ្ងៃ នាំមនុស្សស្រីមកដេកនៅផ្ទះ។ យើងខុសហ្អ៎ មនុស្សស្រីចូលមកដេកផ្ទះគេ តែជេរយើង បើបងគ្មានស្អី នាងក៏មិនគួរនឹងមកគេងនៅផ្ទះប្ដីគេដែរ ជាប្អូនឬស្អី តែនាំគ្នាមកបែបនេះវាមិនត្រូវ យើងជាប្រពន្ធ តែអ្នកដែលជាប្ដីនោះបែរជាការពារមនុស្សស្រីដែលទើបតែស្គាល់គ្នាទៅវិញ ។
នៅជាមួយគ្នាមកពីរឆ្នាំជាង ឈ្លោះគ្នានៅផ្សេងគ្នាតែមួយថ្ងៃគត់ យកមនុស្សស្រីមកដេកនៅផ្ទះ ជាប្អូនឬជាសង្សារមិត្ត ក៏មិនគួរនាំមកផ្ទះដែលធ្លាប់នៅជាមួយគ្នាដែរ មានឡានជិះ តែគ្មានបញ្ញាបើកសណ្ឋាគារដេកជាមួយគ្នាទេឬ ។ ឆ្ងល់ ចិត្ត បើគ្មានស្អីនឹងគ្នាពិតមែនហ្អាស មនុស្សប្រុសនេះគឺស្អី និយាយជាមួយយើងថានៅផ្ទះ បើយើងមិនមកលួចមើល យើងក៏មិនបានឃើញបែបនេះទេ យើងម្នាក់ឯងត្រូវពីរនាក់នេះវាយ ទាំងដែលយើងជាប្រពន្ធ ចំណែកប្ដីយើងមិននៅខាងយើងទេ មិនហាម តែបែរជាបារម្ភតែពីស្រីដែលទើបតែជួបគ្នាបានមួយថ្ងៃនោះ ។ ល្មមហើយជាមួយមនុស្សប្រុសម្នាក់នេះ អ្នកណាចង់បានក៏យកទៅ យើងល្អដល់ថ្នាក់នេះ ពេលដែលគ្មានស្អី យើងក៏តែងតែនៅក្បែររហូត តែវាអស់ផ្លូវពិតមែនហើយ ៕ ប្រភពៈ II
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។