ករណីរំលោភលើក្មេងស្រីមានការកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន...ក្មេងស្រីពីរនាក់ទៀតហើយដែលត្រូវ បុរសម្នាក់ចាប់រំលោភ តែ...
ខេត្តកំពត ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេន្ថវៈលើក្មេងស្រីពីរនាក់ រហូតបានសម្រេចម្នាក់ និងម្នាក់ទៀតមិនបានសម្រេច ។
ជនសង្ស័យឈ្មោះ បេង រឹម ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះ ទី១. ជ.ច.ន ភេទស្រី អាយុ ១២ ឆ្នាំ (រំលោភបានសម្រេច) និងទី២. ឈ្មោះ ជ.ច.ន ភេទស្រី អាយុ ១២ ឆ្នាំ (រំលោភមិនបានសម្រេច) អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយ។ ក្រោយពេលកើតហេតុ ម្តាយកូនស្រីបានទៅដាក់ពាក្យបណ្តឹងឲ្យចាប់ខ្លួនជនតិរច្ឆាន។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។