មិននឹកស្មានថា រុក្ខជាតិទាំងបួននេះអាចទប់ស្កាត់ជំងឺថ្លើមបានសោះ..!!
-

ថ្លើម គឺជាសីរាង្គដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ក៏ប៉ុន្តែថ្លើមគឺងាយនឹងទទួលរងនូវផលប៉ះពាល់​ខ្លាំងដូចគ្នាដែរ ប្រសិនបើអ្នក​មិនចេះ​ការពារ។ ភាគច្រើនជំងឺថ្លើម កើតមានដោយសារតែកត្តាធំពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹង​លើសកម្រិត និងភាពធាត់ជ្រុល ដែល​បណ្តោលឲ្យ​មានខ្លាញ់​រុំថ្លើម។ រោគសញ្ញា៖ ជាទូទៅមនុស្សដែលកើតជំងឺថ្លើមតែងតែមានរោគសញ្ញាដូចជា អស់កម្លាំង ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ចង្អោរ ទឹកនោមពណ៌ក្រម៉ៅ ស្បែកនៅត្រង់កញ្ចឹងក និងក្លៀកមានភាពស្ងួត ហើយខ្មៅ។ ប៉ុន្តែ ប្រសិនបើអ្នកអាចជៀសវាងពីរចំណុចខាងលើនេះបាន គឺអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អបាន។ ខាងក្រោមនេះ គឺជាអាហារដែលអាចជួយឲ្យថ្លើមមានសុខភាពល្អ: ១.ចេក មានផ្ទុកប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ចេកអាចជួយរំលាយអាហារ និងបណ្តេញជាតិពុលផងដែរ។

២.មើមខ្ញី មានផ្ទុកជាតិសរសៃ ដែលអាចជួយការពារប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងកម្ចាត់ជាតិពុលចេញពីរាងកាយដូចផ្លែចេកដែរ។ ជាមួយគ្នានេះផងដែរ ខ្ញីមានផ្ទុកសារធាតុអុកសីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗ។
៣.ដំឡូងជ្វា ដោយសារតែជាតិប៉ូតាស្យូមកម្រិតខ្ពស់ ធ្វើឲ្យដំឡូងមានគុណសម្បត្តិជួយសម្អាតថ្លើមយ៉ាងពូកែបំផុត។ ដំឡូងជ្វាមួយមើម មានផ្ទុកជាតិប៉ូតាស្យូម ៧០០មីលីក្រាម រួមទាំងម៉ាញ៉េស្យូម ជាតិដែក វីតាមីនB6 វីតាមីនC និងវីតាមីនD ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម។
៤.រមៀត គឺជាគ្រឿងទេសដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារបញ្ហារលាក ព្រមទាំងជួយព្យាបាលបញ្ហារំលាយអាហារ។ ជាពិសេសរមៀត អាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម ក្នុងការកម្ចាត់ជាតិពុល។
ដូច្នេះហើយ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ អ្នកគ្រប់គ្នាគួរតែបន្ថែមអាហារទាំងអស់នេះនៅក្នុងរបបអាហារជាប្រចាំ៕ ប្រភពៈ ណុត