ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Fah Fah បានបង្ហោះសារយ៉ាងសោកសង្រែង និងសោកស្តាយបំផុតសម្រាប់ជីវិតបន្ទាប់ពីមិត្តភក្កិ និងស្រលាញ់នាងស្មើរជីវិត តែអ្វីដែលមិននឹកស្មានផង របស់ខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។ អ្វីដែលនាងសោកស្តាយបំផុតនោះ គឺនាងមិនបានសារភាពប្រាប់ទៅកាន់បុរសម្នាក់ដែលស្រលាញ់នាងអស់ពីបេះដូង ស្រលាញ់ស្មើរជីវិត ដែលគាត់បានចាកចេញរហូតគ្មានថ្ងៃវិលត្រលប់។ នេះជាវិប្បដិសារីដ៏ធំបំផុតសម្រាប់ជីវិតនាង ដែលបានបាត់បង់មនុស្សដែលស្រលាញ់នាង ដោយនាងបានរៀបរាប់ទាំងទឹកភ្នែកថា "សុំទោសដែលខ្ញុំមិនបានផ្ដល់ឱកាសអោយអ្នកសុំទោស10000សុំទោស ខ្ញុំមានអារម្មណ៏ខុសធ្ងន់ណាស់សុំទោសជាតិនេះយេីងលែងបានជួបគ្នាទៀតហេីយកុំទាន់ចាកចេញបានទេសុំទោសសុំទោសពិតមែន អ្នកចង់ឃេីញខ្ញុំpost stt ថាស្រឡាញ់អ្នកហីចាំខ្ញុំpost អោយអ្នកចង់ជូនខ្ញុំទៅដេីរលែងទៅកន្លែងដែលខ្ញុំប្រាថ្នាហី ចាន់ជុតិមាបែកមួយជីវិត"។ ចំពោះសាររបស់ជនរងគ្រោះ បានធ្វើការបង្ហោះថា "មនុស្សស្រីដំបូងដែលខ្ញុំស្រលាញ់ខ្លាំងបំផុត គឺជាអ្នកទោះពេលនេះ មិនត្រូវជាអ្វីនឹងគ្នា ក៏ចិត្តខ្ញុំនៅតែស្រលាញ់នៅតែនឹក នៅតែគិតមុនខ្ញុំទៅ ខ្ញុំគ្រាន់តែចង់លឺសម្លេងអ្នកម៉ាត់ក៏អ្នកមិនឲ្យខ្ញុំលឺ អ្នកជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់អ្នកណាស់"។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានឈ្មោះ ចាន់ ជុតិមា អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាក nex ទៅបុកដើមគគីរក្បែររបងមន្ទីរពេទ្យបង្អែក ខេត្តកំពត។
មានវីដេអូ៖ ប្រភព៖Fah Fah