ចំណុតសំខាន់៤យ៉ាងដែលយើងមិនដែលដឹងអំពីរ សំបកចេក
-

សំបកចេក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​ពពួក​ផ្សិត បាក់តេរី និង​មាន​លក្ខណសម្បត្តិ​ជា​អង់ស៊ីម​ដែល​អាច​មាន​អត្ថប្រយោជន៍​ល្អ​ៗ​ជា​ច្រើន ។ លើស​ពី​នេះ​វា​មាន​កម្រិត​វីតាមីន​B6 វីតាមីន​B12 ម៉ា​ញ៉េ​ស្យូ​មនិង​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ។ ទាំងនេះ​គឺជា​អត្ថប្រយោជន៍​ទាំង​៤​នៃ​សំបកចេក ៖ ១-​ធ្វើ​ឲ្យ​ធ្មេញ​ស ៖ ប្រសិនបើ​អ្នក​ចង់បាន​ធ្មេញ​ស​ភ្លឺ​ចែងចាំង សូមកុំ​បោះចោល​សម្បកចេក ។ សម្បកចេក​មាន​សារធាតុ​អាស៊ីត​ស៊ី​ទ្រិ​ក​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ពណ៌​លឿង​នៅ​លើ​ធ្មេញ និង​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ស​ដូច​សំឡី ។ ទន្ទឹម​នឹង​នេះ​សម្បកចេក​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​ឡើង​កំបោរ​លើ​ធ្មេញ និង​មាន​សា​ធាតុ​អាស៊ីត Salicylic ដែល​នឹង​ធ្វើ​ឲ្យ​សុខភាព​ធ្មេញ​កាន់តែ​រឹង​មាំ ។

២-​បំបាត់​ឫស​ ​៖ សម្បកចេក មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​ព្រមទាំង​អង់ស៊ីម​ជា​ច្រើន​ដែល​អាច​ជួយ​កម្ចាត់​ឫស​ដោយ​សុវត្ថិភាព ។ វា​ថែម​ទាំង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​បណ្តាល​ឲ្យ​កើត​ឫស​ទៀត​ផង ។
៣-​ព្យាបាល​មុន ៖ សម្បកចេក​គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ព្យាបាល​មុន និង​ការ​កើត​មុន ។ សម្បកចេក​មាន​តួនាទី​ជា​ភ្នាក់ងារ​កម្ចាត់​ភាព​កខ្វក់​ចេញពី​ស្បែក​ពី​ធម្មជាតិ​ដែល​អាច​បញ្ចេញ​ជាតិពុល​ពី​រន្ធ​ញើស​ហើយ​ធ្វើការ​ព្យាបាល និង​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មុន ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​សម្បកចេក​ក៏​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​បណ្តាល​ឱ្យ​កើត​មុន​ផង​ដែរ ។
៤-​កាត់​បន្ថយ​ស្នាម​ជាំ ៖ សម្បកចេក ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំ​ផង​ដែរ ។ វីតាមីន A ,B, C និង E ផ្តល់​ប្រយោជន៍​ដល់​ស្បែក​របស់​អ្នក និង​ជួយ​ព្យាបាល​ស្នាម​ជាំ ។ លើស​ពី​នេះ​សម្បកចេក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កាត់​បន្ថយ​ស្នាម​អាច​ម៌​រុយ និង​ស្នាម​ជាំ​ខ្មៅ ៕
ប្រភពៈ ណុត