មិននឹកស្មានថា ញាុំទឹកអំពៅរាល់ថ្ងៃ ទទួលបានអត្ថប្រយោជន៏ច្រើនយ៉ាងនេះសោះ..!!
ទឹកអំពៅមានផ្ទុកនូវសារធាតុរ៉ែ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ស្ពាន់ ផូរស្វ័រ សូដ្យូម វីតាមីនB6 និងជាតិសរសៃយ៉ាងច្រើនដែលអាចផ្តល់អត្ថប្រយោជន៏ដល់សុខភាពយ៉ាងច្រើនដូចជា៖
១.សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកអំពៅអាចជួយការពារ ជំងឺសរសៃបេះដូង និង មហារីក ២.ល្អសម្រាប់ស្រ្តីដែលបាត់បង់ឈាមច្រើនពេលមានរដូវ ៣.ជាតិស្ករធម្មជាតិក្នុងទឹកអំពៅមិនធ្វើឲ្យលោកអ្នកធាត់ជ្រុល ៤.ជាតិម៉ង់ហ្គាណែក្នុងទឹកអំពៅជួយផលិតអ័រម៉ូនភេទក្នុងរាងកាយបានយ៉ាងល្អ ៥.ជួយព្យាបាលជំងឺទល់លាមក ៦.ជួយធ្វើឲ្យឆ្អឹងរឹងមាំ ៧.ជួយព្យាបាលជំងឺសន្លាក់ឆ្អឹង ៨.ជួយរក្សាកម្រិតជាតិស្ករឲ្យនៅថេរ ដែលអាចបង្កាជំងឺទឹកនោមផ្អែម ៩.ជួយកម្ចាត់មុនលើស្បែក ១០.ធ្វើឲ្យកោសិកាស្បែកនៅកន្លែងដែលមានរបួស ឬ ដំបៅ ដុះលូតលាស់វិញបានល្អ ១១.ជួយបង្កើតកោសិកាឈាមក្រហម ១២.ជួយធ្វើឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ ១៣.ប្រឆាំងនិងការឈឺក្បាល និងអស់កម្លាំង ១៤.ជួយធ្វើឲ្យសក់មានសុខភាពល្អ ១៥.ជួយធ្វើឲ្យប្រព័ន្ធភាបស៊ាំរឹងមាំ៕ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។