Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព សាកល្បងបានទាំងអស់គ្នា..!!
-

បច្ចុប្បន្ននេះ ស្រា​ក្រឡុក បាននិង​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង​ពី​មហាជន​ទូទៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​ដែល​មាន​​ធនធាន​តែម្ដង ដ្បិត​ស្រា​ប្រភេទ​នេះ​មាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់​ជាប់មាត់ មិន​ពិបាក​លេប​ដូច​ប្រភេទ​វី​ស្គី​ទូទៅ ឬ​ស្រា​បៀរ​នោះទេ។ បន្ថែម​ពីនេះ ស្រា​ក្រឡុក ក្រៅពី​បានបង្ហាញ​ពី​ភាពទាន់សម័យ​ចំពោះ​អ្នក​ទទួលទាន​នោះ វា​ក៏​អាច​ចូលរួមចំណែក​ក្នុង​ការជួយ​បំប៉ន​សុខភាព​ផងដែរ ខណៈដែល​ការ​ទទួល​​ទាន​ត្រូវបាន​ធ្វើឡើង​ស្របតាម​ការកំណត់ គ្រាន់តែ​ថា វា​មានតម្លៃ​ថ្លៃ​បន្តិច​តែប៉ុណ្ណោះ។

គ្រឿងផ្សំ • ស្រាស (white rum) • ជី​អង្កាម (Mint Leaves) • ស្ករត្នោត (Brown Sugar) • ផ្លែក្រូច​ឆ្មារ (Lime) • ផ្លែ​គូ​លេន (Ly Chee fruit) • ទឹក​សូ​ដា (Soda)
វិធី​លាយ សម្រាប់​របៀប​ធ្វើ ឬ​លាយ​បង្កើតជា​ស្រា​ក្រឡុក ដែលមាន​ឈ្មោះថា​ Lychee Mojito នេះ ហាក់​មិនមាន​អ្វី​ពិបាក​នោះទេ។ រាល់​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ទាំងអស់​សុទ្ធតែ​ងាយ​ស្វែង​រកបាន ហើយ​ចំពោះ​កម្រិត ឬ​បរិ​មាណនៃ​ការប្រើ ក៏​អាស្រ័យទៅលើ​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន​ផ្ទាល់ ប៉ុន្តែ​សង្កត់​ធ្ងន់​​លើ​បរិមាណ​របស់​ផ្លែ​គូ​លេន​ច្រើនជាងគេ​បន្តិច ដ្បិតថា ស្រា​មួយ​ប្រភេទ​នេះ​ត្រូវបាន​ផ្តោតទៅលើ​រសជាតិ​ផ្អែម​ឈ្ងុយ​នៃ​ផ្លែ​គូ​លេន។ យក​គ្រឿងផ្សំ​ទាំងអស់​​វាយ​ក្រឡុក​បញ្ចូល​គ្នា ដោយ​ទុក​ត្រឹមតែ​សមាសធាតុ​របស់​សូ​ដា ដែល​ត្រៀម​សម្រាប់​ចាក់​បន្ថែម​ពីលើ​ក្រោយ​គេ។ ជាមួយគ្នានេះ ជាការ​បង្កើន​សោភ័ណភាព លោកអ្នក​ក៏​អាច​យក​ចំណិត​ផ្លែក្រូច​ឆ្មារ​បំពាក់​ពីលើ​មាត់​កែវ​ជាការ​ស្រេច។ លោកអ្នក​ក៏​អាច​ស្វែងរក​ស្រា​ក្រឡុក​ប្រភេទ​នេះ​បាន​នៅ​ភោជនីយដ្ឋាន Cowboy នៅ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ៕
ប្រភពៈ ណុត