ផ្អាកការងារបាត់...មន្រ្តី កៅ សំអុល ត្រូវផ្អាកពីការងារបណ្តោះអាសន្ន ក្នុងករណី...
-

ភ្នំពេញ៖ លោក​អនុសេនីយ៍ទោ កៅ សំអុល ត្រូវ​ផ្អាកពី​ការងារ​បណ្តោះអាសន្ន ករណី​ប្រើ​ហិង្សា លើ​ស្ត្រី​ជីះ​ម៉ូតូ អត់​ពាក់​មួយ​សុវត្ថិភាព នា​ព្រឹកថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្សារអូឡាំពិក។ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងថា “ត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន ចំពោះ​លោក​អនុសេនីយ៍ទោ កៅ សំអុល អត្តលេខ២៧៧០២ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី១ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដោយ​មូលហេតុ​បញ្ចេញ​អក​ប្ប​កិរិយា ឬ​ពាក្យសម្តី​គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌ ដែលជា​ហេតុ​នាំ​ឲ្យ​បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​នគរបាលជាតិ”។ ជាមួយនឹង​ទណ្ឌកម្ម​នេះ លោក​អនុ​សេនីយ៍​រូបនេះ ត្រូវ​មក​បង្ហាញខ្លួន នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​មោ់ង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី ៕

ដោយ៖ វិសុទ្ធ