តារាសម្ដែងជើងចាស់ លោក ណូបូ ក៏ធ្លាប់ត្រូវ ប៉ូលីសធ្វើស៊ី
-

ភ្នំពេញ៖ វីដេអូឃ្លីបបង្ហាញពីកាយវិការហឹង្សា របស់មន្តី ប៉ូលីសលើកដៃទះកំភ្លៀងស្ត្រីល្មើសច្បាប់ចរាចរ ក៏អង្គុយលើម៉ូតូជជែកតវ៉ា បានធ្វើអោយមហាជនផ្ទុះការរឹះគន់យ៉ាងខ្លាំង លើឥរិយាដ៏ឆ្គាំឆ្គងពីមន្រ្តីប៉ូលីសដែលជាអ្នកកាន់ច្បាប់។

ជាមួយគ្នានេះដែរតារាសម្ដែងជើងចាស់ជំនាន់អ្នកស្រី អម្ពរ ទេវី,លោក ជា ណូបូ បានបង្ហាញនូវសារមិនពេញចិត្ត និងប្រតិកម្មលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា«ធ្វើដល់អ្នកកាន់ច្បាប់មានគ្នា៤,៥នាក់និយាយអប់រំស្ត្រីម្នាក់មិនបាន រហូតដល់ប្រើហឹង្សាអន់ណាស់..!!!!»។
ខណៈលោកក៏បង្ហាញរឿងហួសចិត្តមួយដែលធ្លាប់ជួបទៀតថា«ប៉ុន្មានថ្ងៃមុនឡានខ្ញុំបត់គេជិះមកបុកថ្ពាល់ឡានខ្ញុំអស់១ជំហៀងហើយអានាក់បុកខ្ញំវាដឹងថាខុសវាបើកឡានទៅអែបខាងមុខដើម្បីបំបាត់ភស្តុតាងហើយវាខលហៅប៉ូលីសមុន មិនដឹងវានិយាយជា១ប៉ូលីសមិចខ្លះទេ ស្រាប់ប៉ូលីសមកដល់អត់មានមកសួរហេតុផលសួរនាំអីទេ មកប្រាប់ថាខ្ញុំខុសខ្ញុំខ្ចិលតតាំងជាមួយប៉ូលីសក៍សុខចិត្តចាញ់គេទៅ អ្នកដែលឃើញគេមកបុកខ្ញុំគេថាត្រូវគ្រប់គ្នាហួសចិត្ត»។
គួរបញ្ជាក់ផងដែរតាមរយៈវីដេអូខាងក្រោមនេះ វាពិតជាមិនគួរណាប៉ូលីសធ្វើបែបនេះទេ! ចាំបាច់ធ្វើអីដល់ថ្នាក់ហ្នឹង ទោះគាត់ខុសច្បាស់ចរាចរណ៍ក៏មិនត្រូវលើកដៃវាយគាត់ដែរ បងប្អូនយល់បែបណាដែរចំពោះករណីហឹង្សានេះ?។
ប្រភព៖ dara-news