តារាសម្តែងនិងជាពិធីការិនី អ្នកមេម៉ាយកូនមួយ សុខ សុម៉ាវត្តី បានរៀបរាប់ពីអារម្មណ៍របស់មនុស្សពីរនាក់ដែលអាចរស់នៅជាមួយគ្នាបាន និងព្រមកាន់ដៃគ្នាដើរទៅមុខបន្តទៀតដោយមិនមានរឿងអ្វីនោះ ដោយអមជាមួយរូបភាពមួយសន្លឹក ដែលអ្នកនាងបាននៅលើខ្នងបុរសសង្ហារ និងជាកីឡាករឆ្នើមមួយរូប ព្រមជាមិត្តដ៏យូរសែនយូរផងដែរ ដោយអ្នករៀបរាប់ថា "មនុស្សពីរនាក់មាននិស្ស័យខុសគ្នា ធំលូតលាស់នៅកន្លែងផ្សេងគ្នា អាចរស់នៅជាមួយគ្នាបានដោយគ្មានថ្ងៃមិនឈ្លោះទាស់ចិត្តគ្នា វាជារឿងពិបាកណាស់ វាត្រូវមានល័ក្ខខណ្ឌច្រើន - នៅពេលអ្នកទៅជិតគេ គេជាម្នាក់មនុស្សដែលអ្នកមិនធ្លាប់គិតពីការចាកចេញ - នៅពេលដែលគេនៅឆ្ងាយពីអ្នកតែអ្នកមិនគិតពីចម្ងាយ - នៅពេលដែលអ្នកធ្លាប់នៅក្បែរនរណាម្នាក់ដែលអ្នកមិនគិតពីការផ្លាស់ប្តូររបស់អ្នក -នៅពេលដែលនៅក្បែរមនុស្សដែលមិនចង់ធ្វើសង្គ្រាម តែតែងតែឈ្លោះមិនឈប់មិនឈរ - នៅពេលដែលអ្នកមានអារម្មណ៍ចង់បានការថ្នាក់ថ្នមយកចិត្តទុកដាល់ពីគេ - សំខាន់យើងតែងតែគិតថាការស្រលាញ់មួយនេះវានឹងនៅដដែលដូចដែលវាបានចាប់ផ្តើម❤️❤️ ឃាត់ម្នាក់នោះទុកទៅ ព្រោះអ្វីដឹងខ្លួនឯងហើយ "។
ប្រភព៖ Sok Somavotey