រឿងប៉ូលីសវ៉ៃមនុស្សស្រីមិនទាន់ស្ងាត់ផង ស្រាប់តែលោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់នៅ ង ៧០ ផ្ទុះអាវុធជាច្រើនគ្រាប់នៅជិតទូតរ៉ូស្ស៊ី
ភ្នំពេញ ៖ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើងកណ្ដាលរាត្រីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណចក្លិបកំសាន្តមួយស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ក្បែភោជនីយដ្ឋាន ស៊ូ ស៊ូ និងស្ថានទូតរ៉ូស្សីុ ដែលបង្កឡើងដោយលោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់នៅ ង ៧០ ទើបមកពីប្រទេសបារាំងថ្មីៗនេះ ។
ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនេះសមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា អត់ដឹងអីហង ចាំស្រាវជ្រាវសិន ។ ដូច្នេះបើសមត្ថកិច្ចឆ្លើយថាអត់ដឹងអីហង ផែង វណ្ណៈ ខ្សឹបប្រាប់បន្តិចទៅចុះថា អ្នកបាញ់គឺជាឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ជិះរថយន្ត Alphard ពណ៌ស ស្លាកលេខរដ្ឋ ។ សូមមេត្តាចាត់វិធានការណ៍ច្បាប់ចំពោះករណីនេះផង ។ គួរបញ្ជាក់ថា ចន្លោះពីខែ មេសា ដល់ខែ ឧសភា ឆ្នាំ ២០១៨ នេះ នាយទាហានថ្នាក់ឧត្ដមសេនីយ៍ និង នាយនគរបាលជាន់ខ្ពស់ថ្នាក់ ឧត្ដមសេនីយ៍ សរុបចំនួន ៣ នាក់ហើយបានជាប់ពន្ធនាគារដោយតែការបាញ់បោះ ។ ក្នុងនោះមាន ៖ ១- លោកឧត្ដមសេនីយ៍ ប៉ិច តុងហេង ម្ចាស់ខុនដូនៅបឹងកេងកង ៣ ខណ្ឌ ចំការមន ជាប់គុកព្រោះដកកាំភ្លើងអ្នករើសអេដចាយ ។ ២-លោកឧត្ដមសេនីយ៍ទោ ហូ ចំរើន ជាប់ពន្ធនាគារដោយសារតែបាញ់គំរាមឪពុកក្មេក ។ ៣- លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់ពន្ធនាគារព្រោះបាញ់បោះក្នុងផ្ទះដែរ ។ យើងរង់ចាំមើល តើលោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់នៅ កងពលតូច ង៧០ រួចខ្លួនឬយ៉ាងណា ?
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។