ស្ងាត់ៗ មន្ទីប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជនក្រសួងមហាផ្ទៃ និងអាជ្ញាធរខណ្ឌដង្កោ ឆ្មក់បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្ម បំរើផ្លូវភេទ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់
-

ភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីលោក វរសេនីយទោ តាន់ វណ្នារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយលោក វរសេនីយឯក ឆាន វុធ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ព្រមទាំងមានការសហការជាមួយលោក ជាង ហុកសែ ដែលជាអធិការរងខណ្ឌដង្កោ និងមន្ត្រីមូលដ្ឋានខណ្ឌដង្កោ ជាច្រើននាក់ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨ បានធ្វើការចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់ យីហោ ១៦៨ហេងហេង មួយកន្លែងដែលបានបង្កប់សេវាកម្ម បំរើផ្លូវភេទនៅតាមបណ្តោយផ្លូវ ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៥នាក់ ។ img src="https://www.khmernews.news/wp-content/uploads/2018/05/1-21.jpg" alt="" width="1200" height="624" class="alignnone size-full wp-image-61459" /> សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនបានខាងលើ, ទី១ /ឈ្មោះ សួង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ (ម្ចាស់ទីតាំង), ទី២/ឈ្មោះ វ៉ា ធារី ភេទស្រី អាយុ៣០ឆ្នាំ (ម្ចាស់ទីតាំង) ,ទី៣/ឈ្មោះម៉ុត ផល្លា ភេទស្រី អាយុ២២ឆ្នាំ (ជាកូនចៅ) ,ទី៤/ឈ្មោះ ស្វាយ ធីតា ភេទស្រី អាយុ៣៣ឆ្នាំ (ជាកូនចៅ) ,និងទី៥មានឈ្មោះ នី មករា ភេទស្រី អាយុ១៦ឆ្នាំ (ជាកូនចៅ) ។ ក្នុងនោះដែរ សមត្ថកិច្ចបានប្រមូលវត្ថុតាំងរួមមាន៖ ស្រោមអនាម័យប្រើរួមចំនួន៨ និងមិនទាន់ប្រើចំនួន៦ប្រអប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនចំនួន១ ។

ក្រោយពីធ្វើការឆែកឆែរកឃើញមានវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយនោះ កម្លាំងសមត្ថកិច្ចមន្ទីប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជនរបស់ក្រសួងមហាផ្ទៃ បានដឹកបញ្ចូនយកទៅ រួមទាំងវត្ថុតាង ដើម្បីកសាងសាណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ បិតទ្វាជាស្ថាពរតែម្ដង ៕
ដោយៈ ភារ៉ា