តោះពិចារណាទាំងអស់គ្នា...លោក គួច ខេវិន និង លោក ផែង វណ្ណៈ បានលើកឡើងពីករណីមន្ត្រីប៉ូលីស វាយលើអ្នកគ្រូដែលបើកបរមិនគោរពច្បាប់...
-

ភ្នំពេញ៖ រឿងរ៉ាវស្រ្តីជាគ្រូពេទ្យល្មើសច្បាប់ចរាចរណ៍ ដែលបង្ហាញឲ្យឃើញជាក់នឹងភ្នែកពីគ្រប់មជ្ឈដ្ឋានពីវីដេអូឃ្លីប ថា ប៉ូលីស ពិតជាបានប្រើហឹង្សាមែន ដោយយកដៃខាងឆ្វេងទៅទះកំភ្លៀងស្រ្តីជាគ្រូពេទ្យល្មើសច្បាប់ហើយនៅអង្គុយលើម៉ូតូ។យ៉ាងណាមន្រ្តីប៉ូលីស ដែលប្រើហឹង្សាលើស្រ្តីជាគ្រូពេទ្យ ល្មើសច្បាប់នោះ ក៏ត្រូវបានថ្នាក់លើហៅមកធ្វើការអប់រំនិងដាក់ពិន័យហើយដែរ។ ងាកមកស្តាប់សំដីរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ថា "នៅក្នុងករណីមួយនេះ ស្រ្តីរូបនោះបានប្រាប់ទៅគ្រួសារឲ្យដាក់ពាក្យបណ្តឹង ប្តឹងសមត្ថកិច្ចរឿងហឹង្សា មិនឲ្យប៉ូលីសរួចខ្លួន​"។ ចំណែកមន្រ្តីប៉ូលីសដែលបានប្រើអំពើហឹង្សាក៏បានរៀបរាប់ដែលថា "ដោយសារស្រ្តីគ្រូពេទ្យវាសដៃ ធ្វើឲ្យលោកជ្រុះទូរស័ព្ទរបស់លោកទៅដីខួច"។ ចំពោះមតិមហាជននៅក្នុងរឿងដ៏ក្តៅកកុះមួយក៏បានលើកឡើងថា "មន្រ្តីប៉ូលីស យ៉ាងណាយើងជាអ្នកកាន់ច្បាប់ គួរណាស់ធ្វើការអប់រំ ប្រជាជនអ្នកល្មើសច្បាប់តាមនិតិវិធីច្បាប់ ទោះបុគ្គលល្មើសច្បាប់គាត់មិនស្តាប់ការណែនាំយ៉ាងណាក៏គួរតែព្យាយាមដែរ មិនគួរប្រើអំពើហឹង្សាដាក់គេនោះទេ ចុះបើគាត់ខុស១០នាក់ លោកនឹងប្រើអំពើហឹង្សាទាំង១០អ្នកឬយ៉ាង?" ទាក់ទិននឹងរឿងមួយនេះ លោក គួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ល្បីនៅទ្រនំបាយ័នបង្ហាញថា "សូមចូលរួមធ្វើជាប្រជាពលរដ្ឋដ៏ល្អក្នុងសង្គមជាតិ​...ដែលកំពុងប្រកួតប្រជែង​ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច...​ សូមអរគុណលោកពូប៉ូលីសចរាចរណ៍ដែលខិតខំបំពេញ នូវកាតព្វកិច្ចរបស់ខ្លួន​ ដើម្បីបម្រើប្រជាពលរដ្ឋមិនថាក្តៅ​ មិនថាភ្លៀង​ ... មនុស្សណាដែលមិនធ្លាប់ធ្វើខុស...? ប៉ុន្តែរាល់កំហុសគឺសុទ្ធតែជាមេរៀន...​ អ្នកដែល បង្កកំហុសក្នុងរូបភាពនេះ​ គឺជាស្ត្រីម្នាក់នេះ...​ ខ្លួនឯងក៏ជាអ្នកចេះដឹង​ (គ្រូពេទ្យ​)​ ហេតុអ្វីក៏បើកបរបញ្រ្ចាស់ទិស...​ មានមួកហើយ​ ម្តេចមិនពាក់...​ ដៀមដាម​ម៉ាក ងាយជេប៉ូលីស​ ប្រតាយប្រតប់​ធ្វើអោយបាក់បែកទ្រព្យសម្បត្តិ​ (ធ្លាក់ទូរស័ព្ទ)​ របស់ប៉ូលីសទៀត...ពិតជាគំរូមិនល្អសម្រាប់សង្គមជាតិយើងនោះឡើយ...​ សូមលោក ពូប៉ូលីសបន្តពង្រឹងការងារ​ អោយកាន់តែល្អប្រសើរ​ ដើម្បីកាត់បន្ថយជនល្មើស! កុំភ្លេចយកច្បាប់មកប្រើផង"។ យ៉ាងណាមិញលោក ផែង វណ្ណៈ ក៏បង្ហាញមតិផងដែរថា "មានភ្លើងទើបមានផ្សែង មើលហើយចាំពិចារណា... នាងជាគ្រូពេទ្យ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលនគរបាលហៅត្រួតពិនិត្យមិនទទួលស្គាល់កំហុស ហើយយកទូរស័ព្ទដៃថតនគរបាល និង ចោទនគរបាលថាជាចោរ ។ នគរបាលក៏ថតវីដេអូវិញអ្នកគ្រូពេទ្យខឹងក៏វ៉ៃដៃនគរបាលធ្វើអោយធ្លាក់ទូរស័ព្ទដៃបែកអាក្រង់ ។ ដោយស្ដាយទូរស័ព្ទ និងដោយខឹងអ្នកគ្រូពេទ្យដៀលថាជាចោរផង ទើបនគរបាលទ្រាំមិនបានក៏ទះមួយកំភ្លៀងទៅ"។

ប្រភព៖ លោក ផែង វណ្ណៈ និង លោក គួច ខេវិន