ជនសង្ស័យចំនួន៥នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរសារធាតុញៀននឹងប្រើប្រាស់គ្រឿងញៀន
ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី២២ ខែ០៥ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅសាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននឹងប្រើប្រាស់គ្រឿងញៀនដែលបានបង្រ្កាប០២គោលដៅផ្សេងៗគ្នា។
ករណីទី១ ថ្ងៃទី១៩ ខែ០៥ ឆ្នាំ២០១៨ បង្ក្រាបបាននៅតាមបណ្ដោយផ្លូវមុខសាលាឃុំអូរត្រេះស្ថិតនៅក្រុម១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១ ឈ្មោះសាន់ ស្រីម៉ៅ(ហៅដា)ភេទស្រីអាយុ៣០ឆ្នាំ មុខរបរនារីខារ៉ាអូខេមានស្រុកកំណើត ឃុំទួលតាឯក ក្រុងខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី២ ឈ្មោះកែវ ធី (ហៅមុំ) ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិព្រៃល្វា ឃុំស្រុកព្រៃកប្បាស ខេត្តតាកែវទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។ ទី៣ ឈ្មោះអេម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។ ទី៤ ឈ្មោះសើ នី (ហៅហ្វី) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១៣កញ្ចប់ ស្មើ១,២៣ក្រាម(ទម្ងន់សុទ្ធ) ទូរស័ព្ចចំនួន០៣គ្រឿង និងលុយរៀលចំនួន២៧.៥០០រៀល។ ករណីទី២ បង្ក្រាបបាននៅថ្ងៃទី២០ ខែ០៥ ឆ្នាំ២០១៨ នៅចំណុចរំដួលជើងភ្នំស្ថិតក្នុង ក្រុម៣ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនឿន ទីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតភូមិត្បូង ឃុំកោះជោរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នក្រុម៣ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន០១កញ្ចប់ស្មើ០,១៥ក្រាម(ទម្ងន់សុទ្ធ)៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។