ជីវិតអភ័ព្វ បុរសតឿ ក្រីក្រ ដើរសុំទានគេពីរនាក់កូនប្រុស ខណៈដែលប្រពន្ធរត់ចោលបាត់...(មានវីដេអូ)
-

ភ្នំពេញ៖ បុរសតូចតឿអភ័ព្វរស់នៅ ២នាក់ឪពុក និងកូនប្រុស ដើរប្រកបរបរសុំទានតាមផ្សារជិតច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត បានថវិកាមួយចំនួនទុកគ្រាន់ផ្គត់ផ្គង់គ្រួសារ ខណៈដែលប្រពន្ធបានរត់ចោលជាច្រើនឆ្នាំមកហើយ។

បុរសជាឪពុកវ័យជាង ៣០ឆ្នាំ បានរៀបរាប់ថា «ខ្ញុំមកសុំទាននៅទីនេះ ១ថ្ងៃបាន ៣ម៉ឺនរៀល ខ្ញុំគ្មានប្រពន្ធទេ ព្រោះគេបានរត់ចោលបាត់ហើយ»។ បន្ទាប់ពីរៀបរាប់រឿងពិតក្នុងបេះដូង និងមានសប្បុរសជនជូនថវិកាមួយចំនួន ធ្វើឲ្យលោកមានអារម្មណ៍ស្រណោះស្រណោកខ្លាំង រហូតទប់ទឹកភ្នែកមិនបាន បណ្តាលឲ្យរមៀលស្រក់កាត់ថ្ពាល់តែម្តង។
មានវីដេអូ៖ ប្រភព៖ Saro Sovudhi